Site icon Tech Khmer

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​ហេគ​យក​មក​វិញ

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច (Facebook Account Hacked) យក​មក​វិញ។

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច (Facebook Account Hacked) យក​មក​វិញ។

បច្ចុប្បន្ន មនុស្ស​ទូទៅ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ទំនាក់ទំនង​គ្នា​ជាមួយ​មិត្តភ័ក្ដិ គ្រួសារ ទំនាក់ទំនង​ក្នុង​ការ​លក់​ដូរ​ទំនិញ ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ ផ្សព្វផ្សាយ​ពី​ម៉ាក​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ស្គាល់ ផ្សព្វផ្សាយ​សេវាកម្ម​ថ្មីៗ​របស់​ក្រុមហ៊ុន ជាដើម មាន​ការ​កើន​ឡើង​​យ៉ាង​ខ្លាំង។ ទន្ទឹម​នឹង​ការ​កើន​ឡើង​នេះ គណនី​ហ្វេសប៊ុក​ក៏​ជា​មុខ​សញ្ញា​របស់​ក្រុម​ខិលខូច​លួច​យក​ដែរ (Facebook Account Hacked)។

អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ជាច្រើន បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​លួច​យក​គណនី​ហ្វេសប៊ុក ហើយ​ក្នុង​ចំណោម​ជន​រងគ្រោះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ក្រុម​ហេគឃ័រ (Hackers) លួច​យក​គណនី​ហ្វេសប៊ុក​នោះ ក៏​ពុំ​មាន​លទ្ធភាព​ស្រោចស្រង់​គណនី​របស់​ខ្លួន​មក​វិញ​ដែរ ពីព្រោះ​តែ​ខ្វះ​បច្ចេកទេស ឬ​មិន​ដឹង​ពី​របៀប​នៃ​ការ​ទាញ​យក​គណនី​មក​វិញ។

ដោយសារ​បញ្ហា​នេះ Tech Khmer សូម​លើក​យក​វិធី ៤​យ៉ាង​ក្នុង​ការ​ទាញ​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក​មក​វិញ។ វិធី​ទាំង​បួន​យ៉ាង​នេះ នឹង​អាច​ជួយ​សម្រួល​​ដល់​អ្នក​ក្នុង​ការ​ស្រោចស្រង់​គណនី​ដែល​បាត់បង់។

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិធី​ទី​១៖ ភ្លេច​លេខ​កូដ​សម្ងាត់ ឬ​លេខ​កូដ​សម្ងាត់​ត្រូវ​បាន​គេ​ផ្លាស់ប្ដូរ (Forgot Password or Password Changed)

នេះ​ជា​វិធី​ដ៏​សាមញ្ញ​បំផុត​ដើម្បី​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​ហេគឃ័រ​លួច​យក ហើយ​ពួក​គេ​បាន​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​គណនី​ហ្វេសប៊ុក​របស់​អ្នក ប៉ុន្តែ​ក្នុង​ករណី​នេះ ពួក​គេ​មិន​ទាន់​បាន​ផ្លាស់ប្ដូរ​គណនី​អ៊ីមែល (email) ឬ​លេខ​ទូរសព្ទ​ដែល​នៅ​ជាប់​នឹង​គណនី​ហ្វេសប៊ុក​របស់​អ្នក​នៅ​ឡើយ។

ដូច្នេះ យើង​នៅ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទាញ​យក​គណនី​ហ្វេសប៊ុក​នោះ​ត្រឡប់​មក​វិញ​តាម​ជំហាន​ដូច​ខាង​ក្រោម (សូម​ប្រើប្រាស់​កុំព្យូទ័រ)

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។

សូម​អបអរ​សាទរ លោក​អ្នក​បាន​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​ត្រឡប់​មក​វិញ​ហើយ។

វិធី​ទី​២៖ ករណី​លេខ​កូដ​សម្ងាត់​ត្រូវ​បាន​គេ​ផ្លាស់ប្ដូរ និង​មិន​អាច​បើក​មើល​អ៊ីមែល​ដែល​ភ្ជាប់​ជាមួយ​ហ្វេសប៊ុក​បាន​ថែម​ទៀត (Password Changed & No Access to Associated Email)

ក្នុង​ករណី​នេះ ហេគឃ័រ​បាន​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​គណនី​ហ្វេសប៊ុក​របស់​​អ្នក ហើយ​អ្នក​ថែម​ទាំង​មិន​អាច​ចូល​ទៅ​បើក​មើល​អ៊ីមែល​ដែល​អ្នក​ដាក់​ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក​បាន​ទៀត​ផង មាន​ន័យ​ថា អ៊ីមែល​របស់​អ្នក​លែង​ដំណើរការ ឬ​ក៏​អ្នក​ភ្លេច​លេខ​កូដ​សម្ងាត់​របស់​គណនី​អ៊ីមែល​របស់​អ្នក។ អ៊ីចឹង សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។

វិធី​ទី​៣៖ លេខ​កូដ​សម្ងាត់ និង​អ៊ីមែល​ដែល​ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក​ត្រូវ​បាន​គេ​ផ្លាស់ប្ដូរ​ទាំងស្រុង (Passowrd & Associated Email Address Changed)

ក្នុង​ករណី​នេះ ហេគឃ័រ​បាន​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​គណនី​ហ្វេសប៊ុក​របស់​​អ្នក ហើយ​ថែម​ទាំង​ដក​អ៊ីមែល ឬ​ផ្លាស់ប្ដូរ​អ៊ីមែល​របស់​​អ្នក​ចេញ​ពី​គណនី​ហ្វេសប៊ុក​ថែម​ទៀត​ផង។ នេះ​ជា​ករណី​មួយ​លំបាក​បំផុត​ក្នុង​ការ​ស្រោចស្រង់​គណនី​ហ្វេសប៊ុក ដោយសារ​ហេគឃ័រ​បាន​បិទ​ផ្លូវ​យើង​ក្នុង​ការ​ទាញ​យក​គណនី​មក​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​នៅ​មាន​វិធី​មួយ​ទៀត​ដែរ គឺ​តាម​រយៈ Email Change Notification ដែល​ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក ប៉ុន្តែ​វិធី​នេះ​អាច​ប្រើ​បាន​តែ​ក្នុង​រយៈពេល ២៣​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​គណនី​របស់​លោក​អ្នក​ត្រូវ​បាន​គេ​ហេគ។

សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

វិធី​ទី​៤៖ រាយការណ៍​គណនី​ហ្វេសប៊ុក (Facebook Account Hacked) ​ដែល​ត្រូវ​បាន​គេ​ហេគ (Report Compromised Account)

វិធី​នេះ តម្រូវ​ឲ្យ​លោក​អ្នក​ចូល​ទៅ​កាន់​អាស័យដ្ឋាន https://www.facebook.com/hacked រួច​ចុច​ប៊ូតុង My Account is Compromised និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ហ្វេសប៊ុក​តាម​ជំហាន​នីមួយៗ (មើល​រូបភាព​ខាង​ក្រោម)

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច យក​មក​វិញ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version