32 C
Phnom Penh
ថ្ងៃ​សៅរ៍ ទី​27 ខែ​មេសា ឆ្នាំ​2024

អំពីយើង

TECHKHMER.NET ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​ដែល​មាន​ជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ជាពិសេស​ផ្នែក​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន និង​អេឡិចត្រូនិច ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​អ្នក​ចូលចិត្ត​ចែក​រំលែក ដើម្បី​ចែក​រំលែក​នូវ​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗ សន្តិសុខ​ឌីជីថល សន្តិសុខ​កុំព្យូទ័រ សន្តិសុខ​ទូរសព្ទ​ទំនើប សន្តិសុខ​លើ​បណ្ដាញ គន្លឹះ​អំពី​ការ​ការពារ​ខ្លួន​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត គន្លឹះ​ការពារ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ និង​ការ​បង្កើត​ថ្មីៗ ជាដើម។

ពួក​យើង​នឹង​ខិតខំ​ប្រឹងប្រែង​សម្រិតសម្រាំង​សរសេរ​អត្ថបទ​ល្អៗ ខ្លឹមសារ​ងាយ​យល់ និង​ចំណេះដឹង​ថ្មីៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជូន​ដល់​ប្រិយមិត្ត​ទូទាំង​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក តាម​រយៈ​អត្ថបទ​ជា​ភាសា​ខ្មែរ​នៅ​លើ​វេបសាយ (website) មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត និង​ប្រិយមិត្ត​ទូទៅ។

ទស្សនវិស័យ​របស់​យើង គឺ​ធ្វើ​ឱ្យ​វេបសាយ TECHKHMER.NET ក្លាយ​ជា​ទំព័រ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​ជា​កន្លែង​ផ្ដល់​ទាំង​ចំណេះដឹង និង​គន្លឹះ​អំពី​បច្ចេកវិទ្យា ដើម្បី​ឱ្យ​កម្ពុជា ដើរ​ទាន់​ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​វិស័យ​បច្ចេកវិទ្យា​របស់​ពិភពលោក៕

បច្ចុប្បន្នភាព៖ ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៩

error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!