Twitter ស្នើឲ្យអ្នកប្រើប្រាស់ប្ដូរលេខកូដសម្ងាត់
ក្រុមហ៊ុន Twitter ប្រកាសឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនទាំងអស់ ប្រញាប់ផ្លាស់ប្ដូរលេខកូដសម្ងាត់ (password) គណនី Twitter របស់ពួកគេ។
សេចក្ដីប្រកាសនេះ បន្ទាប់ពីក្រុមហ៊ុន Twitter រកឃើញថា មានកំហុសឆ្គងក្នុងការរក្សាលេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ដែលគេអាចអានលេខកូដសម្ងាត់បាន (readable text password) នៅក្នុងប្រព័ន្ធកុំព្យូទ័រដោយមិនដឹងមូលហេតុ។
បើតាមសេចក្ដីប្រកាសរបស់ Twitter Support នៃក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងទៀតថា...
ត្រូវធ្វើអ្វីខ្លះ មុននឹងលក់ Smartphone ឬឲ្យវាទៅអ្នកដទៃ?
ប្រាកដណាស់ ទូរស័ព្ទឆ្លាតវៃ (smartphone) គឺបានផ្ទុកព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់វាជាច្រើននៅក្នុងនោះ។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តផ្លាស់ប្ដូរទូរស័ព្ទថ្មី ឬប្រគល់ទូរស័ព្ទចាស់របស់អ្នកឲ្យទៅអ្នកដទៃនោះ សូមគិតសាឡើងវិញពីរបីដង ថាតើមានព័ត៌មានអ្វីខ្លះបន្សល់ទុកនៅក្នុងទូរស័ព្ទនោះ។
រូបថតសំខាន់ៗ សារអ៊ីមែលឆ្លើយឆ្លងការងារ ឬឯកជន និងសារជាអក្សរ ជាដើម នឹងត្រូវបាត់បង់ ឬធ្លាក់ទៅដល់ដៃជនណាម្នាក់ផ្សេងទៀត ប្រសិនបើអ្នកមិនបានត្រៀមរៀបចំវាឲ្យបានត្រឹមត្រូវ មុននឹងប្រគល់ទូរស័ព្ទ ឬលក់ទូរស័ព្ទនោះឲ្យទៅអ្នកដទៃ។ វាជាការបាត់បង់នូវអនុស្សាវរីយ៍ដ៏មានតម្លៃ និងអាចធ្វើឲ្យអ្នកជួបនូវហានិភ័យលើសុវត្ថិភាព និងឯកជនភាពធ្ងន់ធ្ងរផងដែរ។
ឧទាហរណ៍ថា អ្នកបានលក់ទូរស័ព្ទទៅឲ្យមនុស្សម្នាក់ ហើយអ្នកមិនបានលុបឯកសារសំខាន់ៗចេញពីទូរស័ព្ទទេ អ្នកនឹងមានសំណាងល្អ...
WhatsApp បន្ថែមមុខងារថ្មីគឺ Delete messages for everyone
WhatsApp បានដាក់បន្ថែមមុខងារថ្មីមួយទៀតចូលក្នុងកំណែចុងក្រោយរបស់ខ្លួន គឺលោកអ្នកអាចលុបសារដែលបានផ្ញើចូលក្រុម (Group) ឬក៏ផ្ញើទៅកាន់បុគ្គលណាមួយបាន (delete messages for everyone) ប៉ុន្តែមិនឲ្យលើសពីរយៈពេល ៧នាទីឡើយ។ មានន័យថា បើសារដែលផ្ញើនោះហួសរយៈពេល ៧នាទីហើយ នោះលោកអ្នកមិនអាចលុបចេញបានទេ ហើយអ្នកទទួលទាំងអស់នឹងមើលឃើញសារនោះបាន។
Delete messages for everyone ឬលុបសារពីអ្នករាល់គ្នានៅក្នុងក្រុម ឬលុបសារចេញពីបុគ្គលណាម្នាក់ អាចដំណើរការបាន លុះត្រាតែអ្នកទាំងនោះបានធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកំណែចុងក្រោយបង្អស់ (update...