ចំពោះអ្នកដែលទើបតែចាប់ផ្ដើមរៀនរចនាគេហទំព័រ (Website Designer) ដំបូងៗ ប្រាកដជាមានអារម្មណ៍ថាមិនដឹងត្រូវចាប់ផ្ដើមរចនាគេហទំព័រមួយដោយរបៀបម៉េចនោះទេ ហើយតែងតែស្វែងរកគំរូគេហទំព័រនៅលើបណ្ដាញអ៊ីនធឺណិត ឬក៏មើលវែបសាយដែលមានស្រាប់។
ថ្ងៃនេះ Tech Khmer សូមលើកយកប្រភពនៃវែបសាយមួយចំនួនដែលលោកអ្នកអាចទាញយក Template ដោយមិនគិតថ្លៃ (Free Template) និងមានការរចនាជាលក្ខណៈអាជីពទៀតផង ដើម្បីយកមកអនុវត្តក្នុងការងាររចនារបស់អ្នកបានដោយសេរី។
ជាទូទៅ Template ដែលមិនគិតថ្លៃទាំងនោះ (Free) ត្រូវបានអ្នករចនាគេហទំព័រ (Designer) មួយចំនួនបង្ហោះនៅលើវែបសាយល្បីៗដើម្បីបង្ហាញពីទឹកដៃនៃការរចនារបស់ពួកគេ។ តំណាលគ្នានោះ អ្នករចនាខ្លះក៏បានចែករំលែកទាំង HTML/CSS នៃគំរូវែបសាយរបស់ពួកគេទៀតផង។
អានអត្ថបទផ្សេងទៀត៖
- ៥០លានគណនីហ្វេសប៊ុក ត្រូវបានហេគ (hacked)
- របៀបបិទកុំឲ្យ hacker មើលឃើញ IP Address ពេល Call តាម Telegram
- របៀបឆែកមើលថាតើមានគេលួច hacked ចូលគណនីហ្វេសប៊ុកដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ជាមួយកម្មវិធី authy 2fa
ខាងក្រោមនេះ គឺជាប្រភពខ្លះៗដែលអ្នកអាចស្វែងរក Website Template ដោយមិនគិតថ្លៃបាន៖
Dribble
Dribble គឺជាសហគមន៍មួយដែលពេញនិយមសម្រាប់អ្នករចនាគេហទំព័រ ដើម្បីបង្ហាញពីការងារអនឡាញរបស់ពួកគេ។ មិនត្រឹមតែបង្ហោះរូបភាពនៃគេហទំព័រដែលពួកគេបានរចនាប៉ុណ្ណោះទេ អ្នកទាំងនោះថែមទាំងបានចែករំលែក HTML/CSS ភ្ជាប់ជាមួយនឹង Template ទាំងនោះ ដោយដាក់ស្លាក (tag) ថា freebie និង freebies។
Creative Market
Creative Market គឺជាទីផ្សារអនឡាញលក់ website templates, themes, fonts, និងការរចនាផ្សេងៗទៀត។ ទោះបីជាវាជាកន្លែងលក់ក៏ពិតមែន ប៉ុន្តែអ្នកអាចចុះឈ្មោះក្នុង newsletter របស់វែបសាយនេះ ដើម្បីទទួលបាននូវ Template មិនគិតថ្លៃរាល់សប្ដាហ៍។
HTML5 UP
HTML5 UP ជាកន្លែងដែលសម្បូរនូវ Template ស្អាតៗ ដែលប្រើជាមួយ Bootstrap ឬ Material framework។ រាល់ website template គឺស្ថិតនៅក្នុង creative commons license ដែលអ្នកអាចយកទៅប្រើបានដោយគ្រាន់តែបញ្ជាក់ពីប្រភព។
Envato’s Themes Forest
Envato គឺជាទីផ្សារអនឡាញលក់ website template ដ៏ធំ ប៉ុន្តែអ្នកក៏អាចទាញយក template ដែលមិនគិតថ្លៃមួយចំនួនពីទីនោះបានដែរ ដោយគ្រាន់តែចុះឈ្មោះជាលក្ខណៈ free account នៅលើវែបសាយនេះជាការស្រេច។
OnePageLove
OnePageLove ជាកន្លែងដែលសម្បូរទៅដោយ template ជាលក្ខណៈ single page ហើយជាលក្ខណៈ HTML Template តែម្ដង ដោយលោកអ្នកអាចទាញយកទៅប្រើដោយសេរី។
UpLabs
UpLabs ក៏ជាទីផ្សារលក់ template និងជាសហគមន៍អនឡាញមួយដែរ ដែលអ្នករចនាទាំងនោះបានចែករំលែកកិច្ចការរបស់ពួកគេ។ ស្រដៀងគ្នានឹង OnePageLove ដែរ គឺរាល់គំរូដែលមាននៅលើវែបសាយនេះ គឺជាលក្ខណៈ HTML Template ដែល free សម្រាប់ប្រើប្រាស់បានទាំងឯកជន និងអាជីវកម្ម។
Manoela iLic’s Codrops
ជាកន្លែងប្រមូលផ្ដុំរាល់កិច្ចការដ៏មានទេពកោសល្យសម្រាប់ web designer និង web developer ហើយរាល់ project នៅលើវែបសាយនេះ គឺភាគច្រើនជាប្រភេទ image slider ឬ checkout page ហើយ source code គឺផ្ទុកនៅលើ Github។
Freebiesbug
Freebiesbug ក៏ជាកន្លែងមួយដែលសម្បូរ fonts, PSD designs, stock photos, និង HTML Template ផងដែរ។
Codepen
Codepen ជាវែបសាយដ៏ល្អមួយដែលអ្នកអាចសរសេរ ឬកែកូដរបស់ HTML, CSS, និង JavaScript នៅលើអ៊ីនធឺណិតបាន ហើយក៏ជាសហគមន៍ដ៏ធំនៃ front-end developer ដែលដាក់ code ជាសាធារណៈឲ្យទាញយកដោយមិនគិតថ្លៃ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕