មុខងារ Note to Self ក្នុង​កម្មវិធី Signal គេ​ប្រើ​ដើម្បី​ធ្វើ​អ្វី?

968
មុខងារ Note to Self ក្នុង​កម្មវិធី Signal គេ​ប្រើ​ដើម្បី​ធ្វើ​អ្វី?

Signal គឺជា​កម្មវិធី​ផ្ញើ​សារ​ដែល​មាន​មុខងារ​កូដនីយកម្ម​ទាំង​សងខាង​ (End-to-end Encryption) មក​ជាមួយ​កម្មវិធី​រួចជាស្រេច​បន្ទាប់​ពី​អ្នក​ដំឡើង​វា​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក។ មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ចូល​ទៅ​កំណត់ ឬ​ជ្រើសរើស​មុខងារ​នេះ​នៅពេល​អ្នក​ត្រូវការ​ផ្ញើ​សារ​នោះ​ទេ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Note to self គឺជា​មុខងារ​ផ្ញើ​សារ​ទៅ​ខ្លួនឯង​ក្នុង​កម្មវិធី Signal ដើម្បី​កត់ចំណាំ​សម្រាប់​ខ្លួនឯង ឬ​ចែករំលែក​វា​ទៅ​កាន់​ឧបករណ៍​ផ្សេងទៀត​ដែល​អ្នក​បាន​ភ្ជាប់​ជាមួយ​គណនី Signal របស់​អ្នក។

Signal បញ្ជាក់​ថា មុខងារ Note to Self ក៏​មាន​បំពាក់​មុខងារ​កូដនីយកម្ម​សងខាង​ដូច​នឹង​ការ​ផ្ញើ​សារ​នៅ​ក្នុង​កម្មវិធី Signal ​ដែរ គឺ​គ្មាន​ភាគី​ទីបី​ណា​អាច​ចូល​អាន ឬ​មើល​សារ​នេះ​បាន​ទេ សូម្បី​តែ​ក្រុមហ៊ុន Signal។ លើស​ពី​នេះ​ទៀត អ្នក​ក៏​អាច​កំណត់​ពេលវេលា​ឱ្យ Note to self របស់​អ្នក​លុប​ដោយ​ស្វ័យប្រវត្តិ​ដូច​ការ​ផ្ញើ​សារ​ផង​ដែរ។

តើ​មុខងារ​កូដនីយកម្ម​សងខាង (End-to-end Encryption) ជា​អ្វី? End-to-end encryption គឺជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង​នៅ​លើ​អ៉ីនធឺណិត​មាន​សុវត្ថិភាព គឺ​ការពារ​មិន​ឱ្យ​ភាគី​ទី​បី​អាច​ស្ទាក់​ចាប់​យក ឬ​ចូល​មើល​ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ឧបករណ៍​ម្ខាង​ទៅ​ឧបករណ៍​ម្ខាង​ទៀត​បាន​ឡើយ។ ទិន្នន័យ​ត្រូវបាន​ធ្វើ​កូដនីយកម្ម​នៅលើ​ប្រព័ន្ធ ឬ​ឧបករណ៍​របស់​អ្នក​ផ្ញើ ហើយ​មាន​តែ​អ្នក​ទទួល​ប៉ុណ្ណោះ​ទើប​អាច​បើក​មើល​ ឬ​ធ្វើ​វិកូដនីយកម្ម​ទិន្នន័យ​នោះ​បាន។

របៀប​ប្រើប្រាស់​មុខងារ Note to self នៅលើ Android

  • ជំហាន​ទី​១ បើក​ដំណើរការ​កម្មវិធី Signal រួច​ចុច​លើ​រូប​ខ្មៅដៃក្នុង​រង្វង់​ពណ៌​​ខៀវ​នៅ​ខាង​ក្រោម​ស្ដាំ​ដៃ
  • ជំហាន​ទី​២ ក្នុង​ប្រអប់​ស្វែងរក សូម​វាយ​ពាក្យ Note to self រួច​ជ្រើសរើស​យក​វា
  • ជំហាន​ទី​៣ ចាប់ផ្ដើម​វាយ​សារ ឬ​ចុច​សញ្ញា​បូក (+) ដើម្បី​ភ្ជាប់​រូបភាព​ឬ​ឯកសារ រួច​ចុច​បញ្ជូន​ជា​ការ​ស្រេច។

របៀប​ប្រើប្រាស់​មុខងារ Note to self នៅលើ iOS

  • ជំហាន​ទី​១ បើក​ដំណើរការ​កម្មវិធី Signal រួច​ចុច​លើ​រូប​ខ្មៅដៃ
  • ជំហាន​ទី​២ ក្នុង​ប្រអប់​ស្វែងរក សូម​វាយ​ពាក្យ Note to self រួច​ជ្រើសរើស​យក​វា
  • ជំហាន​ទី​៣ ចាប់ផ្ដើម​វាយ​សារ ឬ​ចុច​សញ្ញា​បូក (+) ដើម្បី​ភ្ជាប់​រូបភាព​ឬ​ឯកសារ រួច​ចុច​បញ្ជូន​ជា​ការ​ស្រេច។

របៀប​ប្រើប្រាស់​មុខងារ Note to self នៅលើ Desktop

  • ជំហាន​ទី​១ បើក​ដំណើរការ​កម្មវិធី Signal រួច​ជ្រើសរើស​យក Search:
  • ជំហាន​ទី​២ ក្នុង​ប្រអប់​ស្វែងរក សូម​វាយ​ពាក្យ Note to self រួច​ជ្រើសរើស​យក​វា
  • ជំហាន​ទី​៣ ចាប់ផ្ដើម​វាយ​សារ ឬ​ចុច​សញ្ញា​បូក (+) ដើម្បី​ភ្ជាប់​រូបភាព​ឬ​ឯកសារ រួច​ចុច Enter ដើម្បី​​បញ្ជូន​ជា​ការ​ស្រេច។

ធ្វើ​របៀប​នេះ អ្នក​បាន​រក្សាទុក​នូវ​សារ ឬ​ឯកសារ​សម្ងាត់​របស់​អ្នក​ជាមួយ​នឹង​មុខងារ​កូដនីយកម្ម​សងខាង (End-to-end Encryption) ដើម្បី​ការពារ​មិន​ឱ្យ​ជន​ទី​បី​លួច​មើល​បាន​ឡើយ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។