សាលារាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងសាជាថ្មីស្ដីពីការហាមឃាត់ការបង្ហោះដ្រូន (Drone) ដើម្បីថតរូបភាព និងវីដេអូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងជាពិសេសនៅតំបន់ផ្លូវហោះហើររបស់យន្តហោះ។
ការជូនដំណឹងជាថ្មីនេះ សាលារាជធានីភ្នំពេញអះអាងថា ដោយសារមានបុគ្គលមួយចំនួនតូចបានបង្ហោះដ្រូនដើម្បីថតរូបភាព និងវីដេអូជាល្បែងកម្សាន្តនៅក្នុងតំបន់ហាមឃាត់ និងពុំមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ជាពិសេសបានបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះយន្តហោះជាយថាហេតុ។
សេចក្ដីជូនដំណឹងដែលមានបោះត្រាឈ្មោះរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹងទៀតថា កន្លងទៅ សាលារាជធានីភ្នំពេញបានជូនដំណឹងស្ដីពីការហាមឃាត់បង្ហោះដ្រូននេះ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក្រុមហ៊ុន អង្គការ ស្ថាប័ន និងពលរដ្ឋមួយចំនួនធំបានចូលរួមអនុវត្តបានល្អ។
ចុចអានអត្ថបទ៖
- ចាក់សោ facebook ថែមមួយជាន់ទៀតមិនឲ្យ Hackers លួចបាន
- Authy App កម្មវិធីបង្កើនសុវត្ថិភាពសម្រាប់គណនីលើអនឡាញ
- ចាក់សោ Gmail Account ថែមមួយជាន់ទៀតជាមួយ Authy 2FA App
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុកឬអត់
សាលារាជធានីភ្នំពេញ ពន្យល់ក្នុងសេចក្ដីជូនដំណឹងថា ការហាមឃាត់បង្ហោះដ្រូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងជាពិសេសតំបន់ផ្លូវហោះហើររបស់យន្តហោះ គឺក្នុងគោលបំណងធានានូវការគោរពសិទ្ធិរស់នៅជាឯកជនរបស់ពលរដ្ឋ និងរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
សាលារាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋរស់នៅជុំវិញផ្លូវហោះហើររបស់យន្តហោះ ចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឲ្យបានទាំងអស់គ្នា។ សាលារាជធានីភ្នំពេញបញ្ជាក់ថា បើសិនបងប្អូនប្រជាពលរដ្ឋចាំបាច់ត្រូវការបង្ហោះដ្រូននោះ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាមុន។
លើសពីនេះ សាលារាជធានីភ្នំពេញក៏បញ្ជាឲ្យនគរបាល និងអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១២ ត្រូវចាត់វិធានការម៉ឺងម៉ាត់ហាមឃាត់ការបង្ហោះដ្រូននៅក្នុងតំបន់ហាមឃាត់ និងជាពិសេសនៅតំបន់ផ្លូវហោះហើររបស់យន្តហោះ។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕