Error មិន​អាច​បើក​រូបភាព jpeg ជាមួយ​កម្មវិធី Adobe Photoshop

ករណី​នេះ​មាន​ន័យ​ថា រូបភាព​ដែល​អ្នក​ទាញ​យក​មក​ពី​អ៊ីនធឺណិត (download) អាច​មិន​បាន​ពេញលេញ​គ្រប់​លក្ខណៈ​ជា image raw data។

2588

នៅ​ពេល​ខ្លះ អ្នក​ចង់​បើក​រូបភាព​មួយ​ជាមួយ​កម្មវិធី Adobe Photoshop ដើម្បី​កែ ប៉ុន្តែ​បែរ​ជា​ចេញ​ផ្ទាំង Error: Could not complete your request because of a problem parsing the JPEG data ទៅ​វិញ (មើល​រូប​ខាង​លើ)។ ទោះ​យ៉ាង​ណា រូបភាព​នោះ​អាច​បើក​ជាមួយ​កម្មវិធី windows image viewer បាន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ករណី​នេះ​មាន​ន័យ​ថា រូបភាព​ដែល​អ្នក​ទាញ​យក​មក​ពី​អ៊ីនធឺណិត (download) អាច​មិន​បាន​ពេញលេញ​គ្រប់​លក្ខណៈ​ជា image raw data

ចឹង​តើ​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​អាច​បើក​រូបភាព​នោះ​បាន​ជាមួយ​កម្មវិធី Adobe Photoshop?

ខាង​ក្រោម​ជា​ដំណោះស្រាយ៖

ជំហាន​ទី​១៖ Right click លើ​រូបភាព​នោះ រួច​ជ្រើស​យក open with ហើយ​ជ្រើស​យក paint (មើល​រូប​ខាង​ក្រោម)។

ជំហាន​ទី​២៖ បើ​សិន​រូបភាព​អាច​បើក​បាន​ជាមួយ​កម្មវិធី paint បន្ទាប់​មក​ចុច​លើ file menu រួច​ចុច save image as ដើម្បី​រក្សា​រូបភាព​សាជាថ្មី។

ជំហាន​ទី​៣៖ បើក​រូបភាព​ដែល​អ្នក​ទើប​តែ​រក្សា​ទុក ជាមួយ​នឹង​កម្មវិធី Adobe Photoshop ជា​ការ​ស្រេច

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។