របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​នៅ​លើ Acleda Mobile App (មាន​វីដេអូ)

2670
របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​នៅ​លើ Acleda Mobile App
របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​នៅ​លើ Acleda Mobile App

ធនាគារ​អេស៊ីលីដា (ACLEDA Bank Plc) នៅ​ពេល​ថ្មីៗ​នេះ​ជូន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ពី​របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​ដោយ​ខ្លួន​ឯង​នៅ​លើ​កម្មវិធី អេស៊ីលីដា​ម៉ូបាល (Acleda Mobile App)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ជូន​ដំណឹង​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​អេស៊ីលីដា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១ បញ្ជាក់​ថា អតិថិជន​ទាំងអស់​ដែល​ប្រើប្រាស់​កម្មវិធី អេស៊ីលីដា​ម៉ូបាល ហើយ​ភ្លេច​លេខ​សម្ងាត់ គឺ​ពួក​គេ​អាច​បង្កើត​លេខ​សម្ងាត់​ថ្មី​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ធនាគារ​ឡើយ។

យ៉ាង​ណា មុន​នឹង​អ្នក​បង្កើត​លេខ​សម្ងាត់​ថ្មី អ្នក​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី អេស៊ីលីដា​ម៉ូបាល ជា​មុន​សិន​តាមរយៈ​តំណភ្ជាប់​នេះ៖

ខាងក្រោម​នេះ ជា​វិធី​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី៖

  1. ចូល​កម្មវិធី អេស៊ីលីដា​ម៉ូបាល
  2. ជ្រើសរើស​ម៉ឺនុយ​ណាមួយ (ឧទាហរណ៍ “គណនី/Accounts”)
  3. ជ្រើសរើស “ភ្លេច​លេខ​សម្ងាត់ / Forgot PIN”
  4. បំពេញ​លេខ​ឯកសារ​អត្តសញ្ញាណ​ដែល​បាន​ចុះ​ឈ្មោះ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក
  5. បញ្ចូល​លេខ OTP ដែល​ប្រព័ន្ធ​ផ្ញើ​ទៅ​លេខ​ទូរស័ព្ទ​ចុះ​ឈ្មោះ
  6. បន្ទាប់មក បញ្ចូល​លេខ​សម្ងាត់​ថ្មី​សម្រាប់​ចូល​ប្រើ​កម្មវិធី អេស៊ីលីដា​ម៉ូបាល

ប្រសិន​បើ​អ្នក​នៅ​តែ​មិន​អាច​ប្ដូរ​លេខ​សម្ងាត់​ថ្មី​ដោយ​ខ្លួន​ឯង​បាន​ទេ អ្នក​ក៏​អាច​ទាក់ទង​ទៅ​កាន់​ផ្នែក​បម្រើ​សេវា​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ឱ្យ​ជួយ​អ្នក​បាន​ដែរ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។