កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែលភាសាអង់គ្លេសហៅថា Cambodia ICT Volunteers (CIV) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមកម្មវិធីនេះសម្រាប់រយៈពេល ១ខែ នៅស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះផុតកំណត់ឈប់ទទួលចុះឈ្មោះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយនឹងចាប់ផ្ដើមដំណើរការកម្មវិធីនៅមូលដ្ឋានរយៈពេល ១ខែនៅស្រុកចំនួនពីរដែលបានរៀបរាប់ខាងលើចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា មានគោលបំណងសំខាន់ដូចខាងក្រោម៖
- កាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុង និងជនបទ
- លើកកម្ពស់ការចែករំលែកព័ត៌មាន
- រួមចំណែកអភិវឌ្ឍចំណេះដឹង ICT នៅតាមមូលដ្ឋាន
- បង្កើនចំណងមិត្តភាពរវាងយុវជន
- លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីនៅមូលដ្ឋាន
- លើកទឹកចិត្តឱ្យយុវជនស្រឡាញ់ការសិក្សា
កម្មវិធី CIV នេះផ្ដួចផ្ដើម និងបង្កើតឡើងនៅឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង (National Information Society Agency ហៅកាត់ថា NIA, Korea) និងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union ហៅកាត់ថា ITU) លើកម្មវិធីក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិ (International ICT Volunteers ហៅកាត់ថា IIV)។
តំណភ្ជាប់ចុះឈ្មោះ៖
ព័ត៌មានបន្ថែម៖
- ទូរសព្ទលេខ៖ ០៩៨ ៧៩៩ ២៦៧ / ០៨៩ ៥៥២ ៦៨២ / ០៩៧ ៥៣២៧ ២៦៩ / ០៨៩ ៣៨១ ១៩១
- អ៊ីមែល៖
- ហ្វេសប៊ុក៖ https://www.facebook.com/CambodiaICTVolunteer
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕