ក្រុមការងាររៀបចំព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៩ (Barcamp Asean 2019) ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីចូលរួមជាមួយក្រុមការងារសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។
ព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ក្នុងរយៈពេល ៣ខែ គឺពីខែសីហា រហូតដល់ខែតុលា។
ក្នុងរយៈពេលនេះ ក្រុមការងារនឹងមានរៀបចំការបណ្តុះបណ្តាលបន្ថែម និងកិច្ចប្រជុំក្រុមជាប្រចាំ (ធ្វើឡើងនាពេលចុងសប្តាហ៍ រយៈពេលពី ២ ទៅ ៣ម៉ោង)។
លក្ខន្តិកៈ៖
- អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងរាជធានីភ្នំពេញ
- មានភាពអត់ធ្មត់ក្នុងការងារ ចេះជួយគ្នា ចេះធ្វើការងារជាក្រុម
- អ្នកកំពុងរៀនវិទ្យាល័យ ឬមហាវិទ្យាល័យ ដែលមានអាយុពី ១៥ ដល់ ២៤ឆ្នាំ
- មានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍
- ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់ក្នុងអំឡុងព្រឹត្តិការណ៍ (ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សូមរក្សាសិទ្ធិក្នុងការកែប្រែ)
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/yPdvg6tDKxWbCKKi9
ព័ត៌មានបន្ថែម៖
- លេខទូរស័ព្ទ៖ ០១០ ៣០៧ ៥៧៥
- អ៊ីមែល៖
- វែបសាយ៖ http://www.barcampcambodia.org
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕