Google ប្រកាសពីប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយទៀតជាផ្លូវការដែលមានឈ្មោះថា Android 8.0 Oreo កាលពីថ្ងៃច័ន្ទ ទី២១ សីហា។ ទាក់ទងនឹងឈ្មោះប្រព័ន្ធប្រតិបត្តិការនេះ ក្រុមហ៊ុន Google នៅតែរក្សាការដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន តាមលំដាប់នៃតួអក្សរភាសាអង់គ្លេសដដែល គឺជំនាន់មុនផ្ដើមដោយអក្សរ N និងមានឈ្មោះថា Nougat ហើយជំនាន់បន្ទាប់នេះគឺផ្ដើមដោយអក្សរ O ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា Android Oreo បានបន្ថែមមុខងារសំខាន់ៗមួយចំនួនដែលធ្វើឲ្យទូរស័ព្ទស្មាតហ្វូន (Smart Phone) និងថេបផ្លិត (Tablets) មានសុវត្ថិភាពជាងមុន ដើរលឿនជាងមុន និងមានលក្ខណៈ multitasking (ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ)។
ក្រុមហ៊ុន Google នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះនៅដំណាច់ឆ្នាំ២០១៧។
ខាងក្រោមជាមុខងារសំខាន់ៗមួយចំនួននៅក្នុងប្រព័ន្ធប្រតិបត្តិការថ្មី Android Oreo ៖
– 2x faster ដំណើរការបើកទូរស័ព្ទលឿនជាងពីរដង
– កាត់បន្ថយ background activity (ដំណើរការកម្មវិធីដែលមើលមិនឃើញ) ចំពោះ apps ដែលមិនសូវប្រើ ដែលធ្វើឲ្យទូរស័ព្ទរបស់អ្នកប្រើថ្មបានយូរ និងសន្សំសំចៃថ្មទូរស័ព្ទ
– Autofill ចងចាំព័ត៌មាន loging (username and password) របស់អ្នកចំពោះ apps ដែលអ្នកចូលចិត្ត
– Picture-in-Picture អាចឲ្យអ្នកឃើញ apps ពីរក្នុងពេលតែមួយ (multitasking)
– Notification Dots ងាយស្រួលក្នុងការកំណត់ notification ចំពោះ App នីមួយៗ
– Android Instant Apps ដោយមិនចាំបាច់ install app អ្នកអាចប្រើ app បានភ្លាមៗនៅលើ Google Play។ នេះចំណុចល្អចំពោះទូរស័ព្ទអ្នកអស់ storage។
– Google Play Protect ជួយការពារ និងលុបចោលកម្មវិធី (application) ដែលអាចធ្វើឲ្យទូរស័ព្ទរបស់អ្នកមានបញ្ហា
– Battery saving សន្សំសំចៃថ្ម និងប្រើបានរយៈពេលយូរ
– Emoji បញ្ចូលរូប emoji ជាច្រើន៕