Google voice search បានបញ្ចូលភាសាខ្មែរក្នុងចំណោមភាសាចំនួន ៣០ភាសាបន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរកដោយប្រើសំឡេងនៅក្នុងប្រព័ន្ធស្វែងរកដ៏ធំរបស់ Google នៅពេលថ្មីៗកន្លងទៅនេះ។
ដូច្នេះ ភាសាដែលអាចប្រើសំឡេងដើម្បីស្វែងរកមានរហូតដល់ ១១៩ ភាសាហើយនៅពេលបច្ចុប្បន្ន។
ចំពោះភាសាខ្មែរ ដំណើរការដំបូងតែនៅលើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) តែប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រព័ន្ធ iOS ត្រូវរង់ចាំបន្តិចសិន។
ខាងក្រោមជាវិធីដើម្បីកំណត់របៀបប្រើប្រាស់កម្មវិធីស្វែងរកជាភាសាខ្មែរ៖
ទី១៖ អ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Google (update google app) ទៅកំណែចុងក្រោយបង្អស់។
ទី២៖ បើកកម្មវិធី Google នៅទូរស័ព្ទ Android រួចចុចសញ្ញាគូសបីនៅខាងលើផ្នែកខាងឆ្វេងនៃអេក្រង់ទូរស័ព្ទ។
ទី៣៖ ចុចពាក្យ Setting ។
ទី៤៖ ចុចពាក្យ Voice ។
ទី៥៖ ចុចពាក្យ Languages រួចជ្រើសរើសយកភាសាខ្មែរ (ដកភាសាអង់គ្លេសចេញ)។
ទី៦៖ ចុចពាក្យ Save ដើម្បីរក្សាការកំណត់។
ទី៧៖ បើកកម្មវិធី Google search រួចចុចរូបសញ្ញាមេក្រូដើម្បីសាកល្បងស្វែងរកដោយសំឡេងជាភាសាខ្មែរ៕