OnePlus 3 និង 3T អាច​ដំឡើង Android Oreo ជា​ផ្លូវ​ការ​ហើយ

ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​នេះ​គឺ Oxygen OS 5.0 សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ស៊េរី OnePlus 3 និង OnePlus 3T ដើម្បី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់ Android 8.0 Oreo។

1650
ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។
ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។

OnePlus ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​ជា​ផ្លូវ​ការ​ហើយ។ ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​នេះ​គឺ Oxygen OS 5.0 សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ស៊េរី OnePlus 3 និង OnePlus 3T ដើម្បី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់ Android 8.0 Oreo

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​សម្រេច​ដាក់​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរស័ព្ទ OnePlus 3 និង OnePlus 3T ជា​ផ្លូវ​ការ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ចេញ​កំណែ​សាកល្បង (Beta version) ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​មួយ​រយៈពេល និង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​បាន​ដាក់​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​មួយ​ម៉ូដែល​ទៀត គឺ OnePlus 5T

តើ​មាន​អ្វី​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo របស់ OnePlus?

ខាង​ក្រោម​ជា​មុខងារ​ខ្លះៗ​នៃ​កំណែ​ចុង​ក្រោយ​នេះ៖

System

  • ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់ Android O (8.0)
  • បន្ថែម​មុខងារ Parallel Apps
  • បន្ថែម​មុខងារ Picture in Picture
  • បន្ថែម​មុខងារ Auto-fill
  • បន្ថែម​មុខងារ Smart text selection
  • បន្ថែម​មុខងារ​ថ្មី គឺ Quick Settings design
  • ធ្វើ​បច្ចុប្បន្នភាព security patch

Launcher

  • បន្ថែម​មុខងារ notification dots
  • New app folder design
  • អាច upload photos directly to Shot on OnePlus
ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។
ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។

ប្រព័ន្ធ​ប្រតិបត្តិការ Oxygen OS របស់​ក្រុមហ៊ុន​ចិន OnePlus គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​កែប្រែ​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Google

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។