Signal គឺជាកម្មវិធីសន្ទនាគ្នាតាមរយៈអ៊ីនធឺណិតដែលធ្វើកូដនីយកម្មទាំងសងខាង (end-to-end encryption)។ មានន័យថា ការសន្ទនារបស់អ្នកជាមួយភាគីម្ខាងទៀត គឺត្រូវបានធានាសុវត្ថិភាព និងគ្មាននរណាម្នាក់អាចចូលមើល ឬស្ដាប់បានឡើយ សូម្បីតែក្រុមការងាររបស់ Signal។
ជាកម្មវិធីបើកចំហកូដ ឥតគិតថ្លៃ និងប្រើបានលើ Android, iOS និងកុំព្យូទ័រ កម្មវិធី Signal អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ និងមានការសន្ទនាសម្ងាត់រវាងអ្នកប្រើប្រាស់ដូចគ្នា។
Signal អះអាងថាជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណូល និងមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗណាមួយនោះទេ។ ចំណែកការអភិវឌ្ឍកម្មវិធី គឺទទួលបានការគាំទ្រតាមរយៈជំនួយ និងការបរិច្ចាគពីអ្នកប្រើប្រាស់។
ដើម្បីដំឡើងកម្មវិធី Signal សូមចុចត្រង់នេះ ចំណែករបៀបដំឡើង និងប្រើប្រាស់កម្មវិធី Signal សូមចុចលើ iOS ឬ Android ទៅតាមឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់៕