ដឹង​អត់ Apple ID មួយ​ថ្លៃ​ប៉ុន្មាន​លើ​វែបសាយ​ងងឹត?

Hackers បាន​លួច​យក Apple ID ពី​អ្នក​ប្រើប្រាស់​យក​ទៅ​លក់​ក្នុង​តម្លៃ ១៥,៣៩$ ក្នុង​មួយ​គណនី​នៅ​លើ​វែបសាយ​ងងឹត (dark web)។

2408
official Apple website
official Apple website

Apple ID មាន​សារសំខាន់​មែនទែន​សម្រាប់​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Apple រួម​មាន iPhone, iPad, iPod Touch និង MAC Computer ជាដើម។ Apple ID ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់ Sign In ចូល​ប្រើ​សេវាកម្ម​របស់ Apple Inc., ដូចជា iWork, iCloud, iTunes Store, និង Apple Store

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តើ​អ្នក​ដឹង​អត់​ថា Apple ID របស់​អ្នក​មាន​តម្លៃ​ប៉ុន្មាន​នៅ​លើ​វែបសាយ​ងងឹត (Dark Web)?

Hackers បាន​លួច​យក Apple ID ពី​អ្នក​ប្រើប្រាស់​យក​ទៅ​លក់​ក្នុង​តម្លៃ ១៥,៣៩$ ក្នុង​មួយ​គណនី​នៅ​លើ​វែបសាយ​ងងឹត (dark web) ដែល​ជា​បណ្ដុំ​វែបសាយ​សម្ងាត់​ដែល​អាច​ឲ្យ​មនុស្ស​ទាក់ទង​គ្នា​ជា​លក្ខណៈ​អនាមិក ចំណែក​ឯ​គណនី Netflix មួយ​មាន​តម្លៃ ៨,៣២$។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វែបសាយ CNET កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨។

វែបសាយ CNET ដដែល​ផ្សាយ​ទៀត​ថា គណនី​សម្រាប់​ចូល​ទិញ​ទំនិញ​អនឡាញ​ដូចជា Amazon និង Walmart វិញ គឺ​គណនី​មួយ​មាន​តម្លៃ ៩$ ហើយ​គណនី​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ គឺ​គណនី​នៅ​លើ​វែបសាយ Macy’s ដែល​មាន​តម្លៃ​រហូត​ដល់ ១៥,៣៤$ ក្នុង​គណនី​មួយ។

ចំណែក​ឯ​គណនី​ដែល​ថោក​ជាង​គេ​វិញ គឺ​គណនី​សម្រាប់​ចូល​ប្រើប្រាស់​វែបសាយ Dating.com ដែល​មាន​តម្លៃ​តែ ២,៦០$ ប៉ុណ្ណោះ​ក្នុង​គណនី​មួយ។

រូបតំណាង Security Keys
រូបតំណាង Security Keys

ហេតុ​អ្វី​បាន​ជា​ពួក​គេ​ចង់​បាន Apple ID ឬ​គណនី​អនឡាញ​ផ្សេង​ទៀត​ពី​អ្នក?

អ្នក​ខ្លះ​ប្រហែល​ជា​ដឹង​ច្រើន​ហើយ​អំពី​សារសំខាន់​នៃ​ព័ត៌មាន​ឯកជន​នៅ​ជាប់​ជាមួយ​គណនី​អនឡាញ។ ឧទាហរណ៍​គណនី Apple ID មាន​ផ្ទុក​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​យើង ព័ត៌មាន​អំពី​គណនី​ធនាគារ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មិត្តភ័ក្ដិ (Contacts) ឯកសារ​ផ្សេងៗ​ទៀត​ដែល​ផ្ទុក​នៅ​លើ Cloud ជាដើម។ ព័ត៌មាន​ទាំងអស់​នេះ​ហើយ​ដែល​ពួក​គេ​ចង់​បាន​បំផុត។

ដូច្នេះ សូម​លោក​អ្នក​ការពារ​គណនី​អនឡាញ​របស់​លោក​អ្នក​ឲ្យ​បាន​ល្អ ដោយ​ដាក់​លេខ​សម្ងាត់ (password) ឲ្យ​ពិបាក​ក្នុង​ការ​ស្មាន (មិន​មែន​ជា​លេខ​ទូរស័ព្ទ ឬ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត) និង​ដាក់​បន្ថែម​មុខងារ Two-steps verification ជាដើម លើ​គណនី​អនឡាញ​របស់​លោក​អ្នក។

សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​អំពី​ដំណឹង​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។