Google ចេញ​កម្មវិធី​ថ្មី​ដើម្បី​បង្កើន​សុវត្ថិភាព​គណនី​លើ​អនឡាញ

កម្មវិធី​ថ្មី​ដែល​ចេញ​នេះ​មាន​ឈ្មោះ​ថា Advanced Protection Program ដែល​ការពារ​លោក​អ្នក​ពី​ការ​វាយ​ប្រហារ​បាន​យ៉ាង​រឹងមាំ។

2119
Advanced Protection Program
Advanced Protection Program

Google ទើប​តែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថ្មី​មួយ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​គណនី​របស់ GoogleGoogle មាន​សេវា​ដូចជា Gmail, Google Drive, Photos ជាដើម។ កម្មវិធី​ថ្មី​ដែល​ចេញ​នេះ​មាន​ឈ្មោះ​ថា Advanced Protection Program ដែល​ការពារ​លោក​អ្នក​ពី​ការ​វាយ​ប្រហារ​បាន​យ៉ាង​រឹងមាំ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ដូច​ដែល​លោក​អ្នក​ធ្លាប់​ឮ​មក​ហើយ​ថា ក្រុម​ហេគឃ័រ (Hackers) តែងតែ​ស្វែងរក​គ្រប់​វិធី​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​គណនី​ដ៏​សំខាន់​របស់​អ្នក​ប្រើប្រាស់​លើ​អនឡាញ (Online) ហើយ​លួច​យក​ទិន្នន័យ​ដ៏​សំខាន់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ទិន្នន័យ​ធនាគារ កាត ATM និង​សារ​ឆ្លងឆ្លើយ ជាដើម។

អាន​អត្ថបទ៖ ចាក់​សោ Gmail ថែម​មួយ​ជាន់​ទៀត​ជាមួយ​កម្មវិធី Authy 2FA

ហេតុ​ដូច្នេះ Google ក៏​បាន​ចេញ​នូវ​កម្មវិធី Advanced Protection Program ដើម្បី​ការពារ​ការ​វាយ​ប្រហារ​ទាំងអស់​នោះ។

Advanced Protection Program
Advanced Protection Program

កម្មវិធី Advanced Protection Program របស់​ក្រុមហ៊ុន Google គឺ​មាន​សារប្រយោជន៍​មែនទែន​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ការ​ប្រហារ​ពី​ក្រុម​ហេគឃ័រ (Hackers) នៅ​លើ​អនឡាញ ពីព្រោះ Google បាន​បន្ថែម​រនាំង​ថ្មី​មួយ​ទៀត​ការពារ​លោក​អ្នក។

អាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​នេះ ហើយ Tech Khmer នឹង​លើក​យក​របៀប​ប្រើប្រាស់​នៅ​ពេល​ក្រោយ៕

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។