Google ទើបតែប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីថ្មីមួយដើម្បីបង្កើនសុវត្ថិភាពលើគណនីរបស់ Google។ Google មានសេវាដូចជា Gmail, Google Drive, Photos ជាដើម។ កម្មវិធីថ្មីដែលចេញនេះមានឈ្មោះថា Advanced Protection Program ដែលការពារលោកអ្នកពីការវាយប្រហារបានយ៉ាងរឹងមាំ។
ដូចដែលលោកអ្នកធ្លាប់ឮមកហើយថា ក្រុមហេគឃ័រ (Hackers) តែងតែស្វែងរកគ្រប់វិធីដើម្បីវាយប្រហារទៅលើគណនីដ៏សំខាន់របស់អ្នកប្រើប្រាស់លើអនឡាញ (Online) ហើយលួចយកទិន្នន័យដ៏សំខាន់របស់អ្នកប្រើប្រាស់ ដូចជាទិន្នន័យធនាគារ កាត ATM និងសារឆ្លងឆ្លើយ ជាដើម។
អានអត្ថបទ៖ ចាក់សោ Gmail ថែមមួយជាន់ទៀតជាមួយកម្មវិធី Authy 2FA
ហេតុដូច្នេះ Google ក៏បានចេញនូវកម្មវិធី Advanced Protection Program ដើម្បីការពារការវាយប្រហារទាំងអស់នោះ។
កម្មវិធី Advanced Protection Program របស់ក្រុមហ៊ុន Google គឺមានសារប្រយោជន៍មែនទែនសម្រាប់អ្នកដែលប្រឈមនឹងការប្រហារពីក្រុមហេគឃ័រ (Hackers) នៅលើអនឡាញ ពីព្រោះ Google បានបន្ថែមរនាំងថ្មីមួយទៀតការពារលោកអ្នក។
អានព័ត៌មានបន្ថែមអំពីកម្មវិធីនេះ ហើយ Tech Khmer នឹងលើកយករបៀបប្រើប្រាស់នៅពេលក្រោយ៕
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕