អវកាសយានិកទី៤ មុនគេដែលបានឡើងទៅដើរនៅលើដីឋានព្រះចន្ទ បានទទួលមរណភាពហើយក្នុងជន្មាយុ ៨៦ឆ្នាំ ដោយសារជំងឺ កាលពីថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
អង្គការណាសា (NASA) បានប្រកាសនៅលើវែបសាយរបស់ខ្លួនថា លោក Alan Bean ដែលជាបុរសទី៤ មុនគេដែលបានជាន់ដីភពព្រះចន្ទ បានទទួលមរណភាពនៅទីក្រុង Houston ក្នុងរដ្ឋតិចសាស់ (Texas) នៃសហរដ្ឋអាមេរិក (United States)។
កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៩ លោក Alan Bean បានធ្វើដំណើរទៅកាន់ភពព្រះចន្ទតាមរយៈបេសកកម្មអាប៉ូឡូទី១២ (Apollo 12 mission) របស់អង្គការណាសានៅលើភពព្រះចន្ទ។ លោក និងមេបញ្ជាការរបស់លោក គឺលោក Charles Pete Conrad បានធ្វើការរុករក និងបានប្រមូលថ្ម និងដីនៅលើភពព្រះចន្ទដែលមានទម្ងន់ ៧៥ Pounds (ប្រមាណ ៣៤គីឡូក្រាម) យកមកសិក្សានៅលើភពផែនដី។
កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៣២ និងទទួលបានបរិញ្ញាបត្រវិស្វកម្មអវកាសពីសាកលវិទ្យាល័យតិចសាស់ ក្នុងរដ្ឋតិចសាស់ ក្នុងឆ្នាំ១៩៥៥ ជារដ្ឋដែលលោក Bean បានចាប់កំណើត។ នៅឆ្នាំ១៩៦៣ មុននឹងលោកត្រូវបានអង្គការណាសា ជ្រើសយកជាអវកាសយានិក លោក Bean បានចូលរួមរៀនបើកយន្តហោះនៅសាលា US Navy Test Pilot។
លោក Bean បានដើរលើភពព្រះចន្ទនៅលើ Apollo 12 និងបានបញ្ជាយាន Skylap ទី២ ហើយ ១៨ឆ្នាំក្រោយ លោកបានលាឈប់ពីអវកាសយានិក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕