ស្ថានីយ​អវកាស​ចិន​មួយ​អាច​នឹង​ធ្លាក់​មក​លើ​ផែនដី​នៅ​ដើម​ខែ​មេសា

ក្រុម​អ្នក​ជំនាញ​អវកាស ព្យាករ​ថា ស្ថានីយ​អវកាស​របស់​ចិន ឈ្មោះ Tiangong-1 ឬ​ហៅ​ថា Heavenly Palace នឹង​ធ្លាក់​មក​លើ​ភព​ផែនដី​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

2584
ស្ថានីយ​អវកាស​របស់​ចិន ឈ្មោះ Tiangong-1 ឬ​ហៅ​ថា Heavenly Palace។
ស្ថានីយ​អវកាស​របស់​ចិន ឈ្មោះ Tiangong-1 ឬ​ហៅ​ថា Heavenly Palace។

ក្រុម​អ្នក​ជំនាញ​អវកាស ព្យាករ​ថា ស្ថានីយ​អវកាស​របស់​ចិន ឈ្មោះ Tiangong-1 ឬ​ហៅ​ថា Heavenly Palace នឹង​ធ្លាក់​មក​លើ​ភព​ផែនដី​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​ចុងក្រោយ​បង្អស់​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (European Space Agency, ESA) ដែល​កំពុង​តាមដាន​ការ​ធ្លាក់​ចុះ​របស់​យាន​អវកាស​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការិយាល័យ​បំបែក​កាកសំណល់​អវកាស​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ឲ្យ​ដឹង​ថា យាន​អវកាស​ចិន Tiangong-1 នឹង​ធ្លាក់​មក​ផែនដី​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ ប៉ុន្តែ​ពួក​គេ​បាន​ព្រមាន​ថា ការ​ព្យាករ​នេះ​គឺ​មាន​ការ​ប្រែប្រួល​ខ្ពស់។

ចំណែក​ឯ​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន បាន​ឲ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា​យាន​អវកាស​នោះ​នឹង​ត្រឡប់​មក​បរិយាកាស​ផែនដី​នៅ​ចន្លោះ​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​នឹង​ឆេះ​នៅ​ពេល​នោះ។

Altitude of Tiangong-1
Altitude of Tiangong-1

ចិន បាន​ប្រាប់​អង្គការ​សហប្រជាជាតិ (The United Nations) កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ ថា យាន​អវកាស​របស់​ខ្លួន​ឈ្មោះ Tiangong-1 ដែល​មាន​ទម្ងន់ ៨,៥​តោន ឈប់​ដំណើរការ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​ហេតុផល​ជាក់លាក់​នោះ​ទេ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

អ្នក​ជំនាញ​អវកាស​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ដល់​មនុស្ស គឺ​តិចតួច​ណាស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨។

Tiangong-1 Heavenly Palace គឺ​ជា​មន្ទីរ​ពិសោធន៍​អវកាស​ដំបូង​របស់​ចិន ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​ក្នុង​គន្លង​ផែនដី​នៅ​ឆ្នាំ​២០១១ ហើយ​យាន​អវកាស Tiangong-2 ក៏​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​បាញ់​បង្ហោះ​យាន​អវកាស Tiangong-1 បាន​ជោគជ័យ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អវកាស​របស់​ចិន ឈាន​ទៅ​ដល់​គោលដៅ​ដើម្បី​ដាក់​ស្ថានីយ​អវកាស​ជា​អចិន្ត្រៃយ៍​មួយ​ដែល​មាន​ទម្ងន់ ២០​តោន​នៅ​គន្លង​ផែនដី​ក្នុង​ឆ្នាំ​២០២២។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។