
ក្រុមហ៊ុនទូរស័ព្ទ OnePlus សម្រេចបញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 5 និង OnePlus 5T ហើយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ការបញ្ចេញកំណែជំនាន់ Android 8.1 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 5 និង 5T នៅពេលនេះ បន្ទាប់ក្រុមហ៊ុនបានដាក់ឲ្យសាកល្បងជាច្រើនលើកអស់មួយរយៈពេលកន្លងទៅ។ កំណែជំនាន់ Android 8.1 នេះ មានទំហំ 766MB និងអាចត្រូវការពេលវេលាប្រហែល ១០នាទីដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទាំងមូល។
ដូច្នេះ ប្រសិនបើអ្នកកំពុងតែប្រើទូរស័ព្ទ OnePlus 5 ឬ 5T លោកអ្នកអាចឆែកមើលកំណែជំនាន់ថ្មីនេះដោយខ្លួនឯង ដោយចូលទៅកាន់ Setting → System updates → រួចចុច Check for updates។ ក្នុងករណីលោកអ្នកមិនទាន់ទទួលបានកំណែជំនាន់នេះទេ សូមលោកអ្នករង់ចាំពីរបីថ្ងៃបន្ថែមទៀត។
ខាងក្រោមជាមុខងារមួយចំនួនដែលមាននៅក្នុងជំនាន់ Android 8.1 នេះ៖
ប្រព័ន្ធ (System)
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទៅកាន់ Android 8.1 Oreo
- ធ្វើបច្ចុប្បន្នភាពសុវត្ថិភាពទៅកាន់ 2018-04
- បន្ថែម full-screen gesture support (only 5T)
ផ្នែកហ្គេម (Gaming mode)
- បន្ថែម new optimizations ដោយបញ្ចូលមុខងារសន្សំសំចៃថ្ម និង pausing adaptive brightness
- បន្ថែម network boost – network priority for gaming app in the background
ផ្នែក Launcher
- បន្ថែម category tags ក្នុងប្រអប់ស្វែងរកនៃ app drawer
- ដាក់ឈ្មោះ folder ដោយស្វ័យប្រវត្តិផ្នែកលើ Category (Auto name folders based on category)

សូមចែករំលែកដំណឹងដល់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងអំពីកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕