ក្រុមហ៊ុនទូរស័ព្ទ OnePlus បញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ Oxygen OS 5.0.3 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 3 និង OnePlus 3T ហើយនៅចុងខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងមុខងារដោះសោតាមរយៈមុខ (Face Unlock) និងមុខងារជាច្រើនទៀត។
មុខងារដោះសោតាមរយៈមុខនេះ ក្រុមហ៊ុន OnePlus បានដាក់បញ្ចូលនៅក្នុងទូរស័ព្ទ OnePlus 5T ប៉ុន្តែក្នុងជំនាន់ Oxygen OS 5.0.3 នេះ OnePlus បានសម្រេចដាក់បញ្ចូលសម្រាប់ OnePlus 3/3T ដោយសារតែអ្នកប្រើប្រាស់មួយចំនួនស្នើសុំឲ្យមានមុខងារនេះ។
ក្រៅពីមុខងារដោះសោតាមរយៈមុខ OnePlus ក៏បានកែប្រែថ្មីនូវ Launcher របស់ខ្លួនផងដែរ។ លើសពីនេះទៀត នៅមានមុខងារ app shortcuts និង weather widget ថ្មីជាដើម។
អានអត្ថបទផ្សេងទៀត៖
- គន្លឹះ ៦ចំណុច ការពារទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសុវត្ថិភាព
- ត្រូវធ្វើអ្វីខ្លះ មុននឹងលក់ Smartphone ឬឲ្យវាទៅអ្នកដទៃ
មុខងារមួយចំនួនដែលមាននៅក្នុងជំនាន់ Oxygen OS 5.0.3 ដូចនៅខាងក្រោម៖
ប្រព័ន្ធ (System)
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធទៅកាន់ security patch 2018.5
- មុខងារ Face Unlock
ផ្នែក Launcher
- Refined Shelf UI design
- កែប្រែការរចនាថ្មីនៃ App Shortcuts
- មាន option ច្រើនពេលចុចលើ icon យូរ
ផ្នែករូបថត (Gallery)
- Places: a map view of photos by location
- មាន sharing រូបថតទៅកាន់ Shot-On-OnePlus
- បន្ថែម Recently Deleted collection
ផ្នែក File Manager
- បន្ថែម Large files category
ផ្នែកអាកាសធាតុ (Weather)
- បន្ថែម widget ថ្មីសម្រាប់ launcher
- improved the positioning accuracy
- adjust refresh interval for weather information update
អ្វីដែលកត់សម្គាល់នោះ គឺនៅពេលដែលអ្នក reboot ទូរស័ព្ទបន្ទាប់ពីធ្វើបច្ចុប្បន្នភាពរួច អ្នកនឹងឃើញវត្តមាននៃ GDPR (General Data Protection Regulation ) ដែលជាច្បាប់ថ្មីទើបចេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយសហគមន៍អឺរ៉ុប ដើម្បីការពារទិន្នន័យឯកជន។ លោកអ្នកអាចស្វែងយល់ពីចំណុចបន្ថែមបានដោយខ្លួនឯងបាន។
ដូច្នេះ ប្រសិនបើអ្នកកំពុងតែប្រើទូរស័ព្ទ OnePlus 3 ឬ 3T លោកអ្នកអាចឆែកមើលកំណែជំនាន់ថ្មីនេះដោយខ្លួនឯង ដោយចូលទៅកាន់ Setting → System updates → រួចចុច Check for updates។ ក្នុងករណីលោកអ្នកមិនទាន់ទទួលបានកំណែជំនាន់នេះទេ សូមលោកអ្នករង់ចាំពីរបីថ្ងៃបន្ថែមទៀត។
សូមចែករំលែកដំណឹងដល់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងអំពីកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកវិស្វករព័ត៌មានវិទ្យានេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕