មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាក្នុងមុខតំណែងជាអ្នកបច្ចេកទេសផ្នែកអគ្គិសនី និងអេឡិចត្រូនិច ដែលនឹងត្រូវធ្វើការពេញម៉ោង។
CKCC ជាមជ្ឈមណ្ឌលអប់រំធនធានមនុស្ស និងពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ មជ្ឈមណ្ឌលនេះមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លក្ខខណ្ឌនៃការជ្រើសរើស៖
- មានកម្រិតវប្បធម៌ជានិស្សិតថ្នាក់បរិញ្ញាបត្រ ឬធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនី និងអេឡិចត្រូនិច
- មានបទពិសោធន៍ក្នុងការជួសជុលម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិច
- អាចប្រើប្រាស់នូវកម្មវិធីកុំព្យូទ័រ MS Office និង Internet
- អាចធ្វើការជាក្រុម ចេះជួយយកអសារគ្នាទៅវិញទៅមក និងអាចធ្វើការក្រោមសម្ពាធ
- មានភាពស្មោះត្រង់ ប្រុងប្រយ័ត្នខ្ពស់ និងខិតខំប្រឹងប្រែងធ្វើការ
ការទទួលខុសត្រូវ៖
- ថែទាំ និងជួសជុលរាល់បណ្ដាញអគ្គិសនីនៅក្នុងមជ្ឈមណ្ឌល
- គ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
- ថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិចនានានៅក្នុងមជ្ឈមណ្ឌល
- ប្រតិបត្តិការផ្នែកប្រព័ន្ធភ្លើង និងប្រព័ន្ធសំឡេងនៅក្នុងសាលាពហុបំណង
- រាយការណ៍ផ្ទាល់ទៅអ្នកសម្របសម្រួលផ្នែករដ្ឋបាល និងអ្នកគ្រប់គ្រងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
- អាចធ្វើការងារផ្សេងៗដែលដាក់ឱ្យដោយមជ្ឈមណ្ឌល
អត្ថប្រយោជន៍បន្ថែម៖
មជ្ឈមណ្ឌលនឹងផ្ដល់ជូនប្រាក់បៀវត្សរ៍ប្រចាំខែ រួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
- អាហារូបករណ៍ និងឱកាសបណ្ដុះបណ្ដាលផ្សេងៗទៀត
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃធ្វើដំណើរប្រចាំខែ
បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងមុខងារនេះ សូមផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន (CV) និងឯកសារយោងផ្សេងៗទៅកាន់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឬផ្ញើទៅកាន់លោក ប៉ែន គីមផេង តាមរយៈអ៊ីមែល ឲ្យបានមុនម៉ោង ៥:០០នាទីល្ងាច នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
- លេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៤៩៤ ឬ ០៩៨ ៤៥៩ ៨៩៨
- អាសយដ្ឋាន៖ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕