មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាសផ្ដល់អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យា ជូនសិស្សនិស្សិតដែលកំពុងសិក្សាជំនាញព័ត៌មានវិទ្យា ចំនួន ១២៥កន្លែងសម្រាប់ ៥ជំនាញ។
មជ្ឈមណ្ឌល CKCC ប្រកាសនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន ឲ្យដឹងថា អាហារូបករណ៍នេះ គឺសម្រាប់តែសិស្សនិស្សិតដែលកំពុងសិក្សាជំនាញព័ត៌មានវិទ្យាចាប់ពីឆ្នាំទី២ ឡើងទៅតែប៉ុណ្ណោះ ហើយវគ្គសិក្សានេះមានរយៈពេល ៩០ម៉ោង។
មុខវិជ្ជានៃវគ្គសិក្សាថ្មីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–កូរ៉េ ដែលនឹងផ្ដល់ជូនសិស្សនិស្សិតមានដូចខាងក្រោម៖
- Android App Development (https://goo.gl/C3L21F)
- iOS App Development (https://goo.gl/duvGsK)
- Mobile App Development (https://goo.gl/Ddk7jf)
- App Development with JAVA (https://goo.gl/qMCv5i)
- Web App Development (https://goo.gl/8wivJk)
អានអត្ថបទផ្សេងទៀត៖
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
- ស.ស.យ.ក ផ្ដល់អាហារូបករណ៍ ៥០កន្លែងសម្រាប់ឆ្នាំសិក្សា ២០១៨
- របៀបឆែកមើលថាតើមានគេលួចហេគ (hack) គណនីហ្វេសប៊ុករបស់យើងដែរឬអត់
ដើម្បីដាក់ពាក្យ សូមភ្ជាប់ឯកសារដែលមានដូចខាងក្រោម៖
- ពាក្យចុះឈ្មោះ (អាចយកនៅកន្លែងផ្ដល់ព័ត៌មាននៃ CKCC)
- ប្រតិបត្តិពិន្ទុចុងក្រោយគេ
- ប្រវត្តិរូបសង្ខេប (CV) ដែលទាក់ទងនឹងការសិក្សា និងបទពិសោធន៍នានា ឬក៏អាចចុះឈ្មោះតាមអនឡាញ https://goo.gl/forms/qK8otBDwcy9FdRtY2
ថ្ងៃ និងម៉ោងសិក្សា
- ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ (ម៉ោង ៥:៣០នាទីល្ងាច–៨:៣០នាទីយប់)
- ថ្ងៃច័ន្ទ និងថ្ងៃពុធ (ម៉ោង ៥:៣០នាទីល្ងាច–៨:៣០នាទីយប់)
- ថ្ងៃសៅរ៍ (ម៉ោង ៨:៣០នាទីព្រឹក–១១:៣០នាទីព្រឹក និងម៉ោង ២:០០នាទីរសៀល–៥:០០នាទីរសៀល)
កាលបរិច្ឆេទឈប់ទទួលពាក្យ
- ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨
- អ្នកដែលជាប់ឈ្មោះ ក្រុមការងារនៃ CKCC នឹងទាក់ទងទៅដោយផ្ទាល់ដើម្បីប្រាប់ពីទីកន្លែង និងពេលវេលានៃការសម្ភាស
- តំណភ្ជាប់ចុះឈ្មោះ៖ https://goo.gl/forms/qK8otBDwcy9FdRtY2
ព័ត៌មានបន្ថែម សូមទាក់ទង CKCC
- លេខទូរស័ព្ទ៖ ០៩២ ៨៣ ៤៩ ៨៩
- អ៊ីមែល៖
- វែបសាយ៖ http://www.ckcc.edu.kh
- អាសយដ្ឋាន៖ អគារ CKCC នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕