អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) (Customs) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ប្រកាសជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកបច្ចេកវិទ្យាព័ត៌មានចំនួន ២០នាក់ ដើម្បីបម្រើការងារនៅក្នុងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ មិថុនា ឲ្យដឹងថា អគ្គនាយកដ្ឋានត្រូវការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកបច្ចេកវិទ្យាព័ត៌មានដែលមាន ៦ជំនាញចំនួន ២០នាក់។
ជំនាញទាំង ៦ជំនាញដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (Customs) ត្រូវការជ្រើសរើសបុគ្គលិកនោះរួមមាន៖
- ជំនាញគ្រប់គ្រងប្រព័ន្ធទិន្នន័យ (Database Administrator) ចំនួន ២នាក់
- ជំនាញអភិវឌ្ឍ និងគ្រប់គ្រងកម្មវិធីកុំព្យូទ័រប្រើ Java Programming (Software Developer using Java Programming Language) ចំនួន ២នាក់
- ជំនាញអភិវឌ្ឍ និងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ (Web Application Developer) ចំនួន ១១នាក់
- ជំនាញអភិវឌ្ឍកម្មវិធីទូរស័ព្ទឆ្លាតវៃសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android (Android Application Developer) ចំនួន ១នាក់
- ជំនាញអភិវឌ្ឍកម្មវិធីទូរស័ព្ទឆ្លាតវៃសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS (iOS Application Developer) ចំនួន ១នាក់
- ជំនាញផ្នែកប្រព័ន្ធបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ (Networking and Infrastructure Specialist) ចំនួន ៣នាក់។
អានអត្ថបទផ្សេងទៀត៖
- របៀបមើល Facebook Profile ខ្លួនឯង ឲ្យដូចនឹងអ្នកដទៃមើលឃើញ
- របៀបឆែកមើលថាតើមានគេលួចហេគចូលមើលគណនីហ្វេសប៊ុករបស់យើងដែរឬអត់
- របៀបឆែកមើល Fake Account នៅលើ Facebook
ចំពោះលក្ខខណ្ឌរួមនៃការជ្រើសរើសមានដូចជា៖
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើ
- មានចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានឈានមុខថ្មីៗ
- ត្រូវមានចំណេះដឹងភាសាបរទេស (អង់គ្លេស) សមរម្យ
- ត្រូវមានឆន្ទៈ និងមនសិការក្នុងការបំពេញការងារ និងមានសីលធម៌ក្នុងការរស់នៅល្អ
- ត្រូវមានការព្យាយាម និងតស៊ូបំពេញការងារគ្រប់លក្ខខណ្ឌ និងមានអត្តចរិតស្លូតបូត ទៀងត្រង់ និងម៉ឺងម៉ាត់
- មានជំនាញអន្តរបុគ្គល និងមានស្មារតីធ្វើការងារជាក្រុម
កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំ៖
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ (ម៉ោង ១៧:៣០នាទី)
ព័ត៌មានបន្ថែម៖
- លោក សាន ចំរើន
- អគារវឌ្ឍនៈ (Vattanac Capital) ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- ទូរស័ព្ទ៖ ០១២ ៤១១ ១៣៣/ ០៩៣ ៤១១ ១៣៣
- អ៊ីមែល៖
ដើម្បីមើលព័ត៌មានលម្អិតទាក់ទងនឹងតម្រូវការជំនាញនីមួយៗ សូមអានសេចក្ដីប្រកាសនៅខាងក្រោម៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕