ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងដល់បេក្ខជនសញ្ជាតិខ្មែរទាំងពីរភេទ អំពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចំនួន ៤៦៧នាក់ ក្នុងនោះជំនាញ IT ចំនួន ១៥នាក់។
សេចក្ដីជូនដំណឹងដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងទៀតថា នាយកដ្ឋានថ្នាក់កណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសបេក្ខជនទាំងពីរភេទជាសញ្ជាតិខ្មែរចំនួន ១៥នាក់ដែលមានជំនាញ IT ដើម្បីចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ជាប្រភេទក្របខ័ណ្ឌ “ក“។
បេក្ខជនទាំងពីរភេទជាមន្ត្រីរាជការ និស្សិត ពីវិស័យឯកជន និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រឡងប្រជែងចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ត្រូវចូលទៅកាន់អាសយដ្ឋានវែបសាយ
ដើម្បីបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និងត្រូវបោះពុម្ពបង្កាន់ដៃដោយខ្លួនឯង បន្ទាប់មកត្រូវយកបង្កាន់ដៃនោះ ព្រមទាំងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដែលមានបញ្ជាក់ត្រឹមត្រូវចំនួន ០១ច្បាប់ ដូចជាសញ្ញាបត្រ និងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ (បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ដើម្បីប្រគល់ជូនមន្ត្រីទទួលពាក្យស្នើសុំតាមកាលបរិច្ឆេទដែលគណៈកម្មការប្រឡងកំណត់ឲ្យបង្ហាញខ្លួន ស្កេនម្រាមដៃ និងថតរូប។
អានអត្ថបទផ្សេងទៀត៖
- ចាក់សោហ្វេសប៊ុកថែមមួយជាន់ទៀតមិនឲ្យគេហេគបាន
- របៀបឆែកមើលគណនីហ្វេសប៊ុក ថាតើមានគេលួចចូលមើលដែរឬអត់
- គន្លឹះ ៦ចំណុច ការពារទូរស័ព្ទរបស់អ្នកឲ្យកាន់មានសុវត្ថិភាព
កាលបរិច្ឆេទចុះឈ្មោះអនឡាញ (online)៖ ចាប់ពីថ្ងៃទី១១ ខែមិថុនា–ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨
កាលបរិច្ឆេទនៃការបង្ហាញខ្លួន៖ ចាប់ពីថ្ងៃទី១ ខែសីហា–ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
ព័ត៌មានបន្ថែមអំពីលក្ខន្តិកៈ វិញ្ញាសាប្រឡង និងព័ត៌មានផ្សេងៗទៀត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខាងក្រោមនេះ៖



សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕