របៀប​បង្កើត​គណនី​អ៊ីមែល Gmail របស់​ក្រុមហ៊ុន Google

5360
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

អ៊ីមែល (Email) មក​ពី​ពាក្យ​ពេញ​ថា អេឡិចត្រូនិក​មែល (Electronic Mail)។ បើ​និយាយ​ជា​សាមញ្ញ​ទៅ អ៊ីមែល​ប្រៀប​ដូច​នឹង​ការ​ផ្ញើ​សំបុត្រ​អ៊ីចឹង គឺ​គ្រាន់​តែ​អ៊ីមែល​ត្រូវ​ផ្ញើ​តាម​រយៈ​អ៊ីនធឺណិត (internet) ទៅ​កាន់​អ្នក​ទទួល (recipient)។ អ៊ីចឹង​ដើម្បី​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អ្នក​ទទួល​បាន ចាំបាច់​ត្រូវ​មាន​អាសយដ្ឋាន​អ៊ីមែល​អ្នក​ទទួល (email address) ហើយ​អាសយដ្ឋាន​អ៊ីមែល​នីមួយៗ​មិន​ដូច​គ្នា​ទេ គឺ​ទាំង​អ្នក​ផ្ញើ និង​អ្នក​ទទួល គឺ​មាន​អាសយដ្ឋាន​អ៊ីមែល​ផ្សេង​គ្នា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តើ​ធ្វើ​ម៉េច​បាន​អាសយដ្ឋាន​អ៊ីមែល?

ខាង​ក្រោម​ជា​របៀប​បង្កើត​អាសយដ្ឋាន​អ៊ីមែល (email address) ជាមួយ​នឹង​ក្រុមហ៊ុន​ជីមែល (Gmail)

ជំហាន​ទី​១៖ ចូល​ទៅ​កាន់​អាសយដ្ឋាន https://mail.google.com រួច​ចុច​ពាក្យ CREATE AN ACCOUNT (ដូច​រូបភាព​ខាង​ក្រោម)

របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

ជំហាន​ទី​២៖ បំពេញ​ឈ្មោះ បំពេញ​អាសយដ្ឋាន​អ៊ីមែល​ត្រង់ choose your username ដាក់​លេខ​កូដ​សម្ងាត់ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ភេទ និង​លេខ​ទូរស័ព្ទ​ដើម្បី​ផ្ទៀងផ្ទាត់​គណនី​អ៊ីមែល រួច​ចុច Next step

របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

ជំហាន​ទី​៣៖ ផ្ទាំង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​លេច​ឡើង អូស​ទៅ​ក្រោម រួច​ចុច I AGREE

ជំហាន​ទី​៤៖ បំពេញ​លេខ​ទូរស័ព្ទ​ដើម្បី​ផ្ទៀងផ្ទាត់​គណនី​តាម​រយៈ​សារ ឬ​ក៏​ជា​សំឡេង ដែល​អ្នក​ជ្រើសរើស រួច​ចុច Continue

របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

ជំហាន​ទី​៥៖ រង់ចាំ​ក្រុមហ៊ុន​ផ្ញើ​សារ​ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក រួច​យក​លេខ​កូដ​បំពេញ​នៅ​ត្រង់ Verify your account រួច​ចុច​ពាក្យ Continue

របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

ជំហាន​ទី​៦៖ ផ្ទាំង​ស្វាគមន៍​នឹង​ចេញ​មក (Welcome) បញ្ជាក់​ថា​លោក​អ្នក​បង្កើត​គណនី​អ៊ីមែល ឬ​អាសយដ្ឋាន​អ៊ីមែល​តាម​ជោគជ័យ។ ចុច​ពាក្យ Continue to Gmail ដើម្បី​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់​លោក​អ្នក​ដែល​បង្កើត៕

របៀប​បង្កើត​អ៊ីមែល​នៅ Gmail។
របៀប​បង្កើត​អ៊ីមែល​នៅ Gmail។

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។