ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk 2019) ដែលផ្ដោតសំខាន់លើប្រធានបទ «ឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី» នឹងប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។
កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៧:៣០នាទីព្រឹករហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខាងលិចស្ពានអាកាសក្បាលថ្នល់ (ច្បារអំពៅ) រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ ឬហៅថា Open Cyber Talk គឺជាវេទិកាជួបជុំ និងមានការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីនធឺណិត សកម្មជនលើបណ្ដាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី ជាពិសេស វេទិកានេះនឹងជួយឲ្យអ្នកចូលរួមចេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះ ពួកគាត់ក៏នឹងទទួលបាននូវគំនិតនៃការប្រើប្រាស់មាតិកាលើប្រព័ន្ធឌីជីថលសម្រាប់លើកកម្ពស់ផលប្រយោជន៍សាធារណៈស្ដីពីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមនៅកម្ពុជាផងដែរ។
ឆ្នាំនេះជាឆ្នាំទីប្រាំហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ហើយប្រធានបទសម្រាប់ឆ្នាំនេះមានដូចខាងក្រោម៖
១) ការការពារទិន្នន័យ សុវត្ថិភាព និងឯកជនភាពនៅលើអ៊ីនធឺណិត
២) ព័ត៌មានមិនពិត (Fake news)
៣) ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម
៤) ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅលើអនឡាញ (LGBT Online Bullying)
៥) គ្លីនិកសុវត្ថិភាពឌីជីថល (Digital Security Clinic) ដែលផ្ដោតលើជំនួយបន្ទាន់ស្ដីពីសុវត្ថិភាពគណនីអនឡាញ
៦) ឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី
តើអ្នកណាខ្លះគួរចូលរួមព្រឹត្តិការណ៍នេះ?
លោកអ្នកដែលធ្វើការជាមន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនង មន្ត្រីបណ្ដាញសង្គម អ្នកគ្រប់គ្រងបណ្ដាញសង្គមដែលមកពីស្ថាប័នក្រៅរដ្ឋាភិបាល អង្គការមិនរកប្រាក់កម្រៃ និងជាពិសេសមន្ត្រីសង្គមស៊ីវិល។
តើលោកអ្នកត្រូវចុះឈ្មោះជាមុនដែរឬអត់?
ប្រាកដណាស់! លោកអ្នកតម្រូវឲ្យចុះឈ្មោះជាមុន ពីព្រោះកន្លែងមានកំណត់។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីចុះឈ្មោះចូលរួមកម្មវិធី។
ចុះឈ្មោះចូលរួមកម្មវិធី៖
តំណភ្ជាប់៖ https://goo.gl/forms/FZALsJfEbC5Myasu2
តើអង្គការណាខ្លះសហការរៀបចំព្រឹត្តិការណ៍ Open Cyber Talk ឆ្នាំនេះ?
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឬ Open Cyber Talk ឆ្នាំនេះមានស្ថាប័នចំនួន ៦ សហការចូលរួមរៀបចំកម្មវិធី រួមមាន៖
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media, CCIM)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (The Cooperation Committee for Cambodia, CCC)
- សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network, CYN)
- សមាគមធាងត្នោត (Sahmkum Teang Tnaut, (STT)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights, CENTRAL)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights, CCHR)
- ក្លាហាន (Klahaan)
- និងអង្គការសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders, RSF)
ព័ត៌មានបន្ថែម៖
- វេបសាយ៖ https://www.opencybertalk.asia/
- Facebook Page: Open Cyber Talk
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕