ទាញ​យក​សៀវភៅ “អំណាន​ជា​អំណាច ” ចំណេញ ៧​យ៉ាង

8416
ទាញ​យក​សៀវភៅ
ទាញ​យក​សៀវភៅ "អំណាន​ជា​អំណាច "

សៀវភៅ អំណាន​ជា​អំណាច ដែល​មាន​ទំព័រ​សរុប​ចំនួន ២៨៥​ទំព័រ និពន្ធ​ដោយ​លោក ឡាំ លីម ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​ជា​ទម្រង់ PDF ដោយ​មិន​គិត​ថ្លៃ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ មក​ម៉្លេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

លោក លីម ដាក់​ឱ្យ​ទាញ​យក​សៀវភៅ​នេះ​ដោយ​ឥត​គិត​ថ្លៃ គឺ​ក្នុង​បំណង​ចង់​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​អាន និង​ទិដ្ឋភាព​ខ្លះៗ​អំពី​ការ​សរសេរ។

កុំ​ភ្លេច​សៀវភៅ បើ​ស្រឡាញ់​ខ្លួន​ឯង ស្រឡាញ់​គ្រួសារ ស្រឡាញ់​សង្គម​ជាតិ” គឺ​ជា​ប្រយោគ​ដែល​អ្នក​និពន្ធ​លើក​យក​មក​បង្ហាញ​មុន​គេ​នៅ​លើ​ក្រប​សៀវភៅ “អំណាន​ជា​អំណាច”។ ក្នុង​ន័យ​នេះ អ្នក​និពន្ធ​ចង់​រំលេច​ខ្លឹមសារ​ថា នៅ​ពេល​ដែល​សង្គម​មួយ​មាន​អ្នក​អាច​ច្រើន សង្គម​មួយ​នោះ​នឹង​ខ្លាំង។

ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ចំណេញ​ពី​ការ​អាន​សៀវភៅ​មួយ​ក្បាល​នេះ៖

  1. ចេះ​ជ្រើសរើស​សៀវភៅ​អាន​ដោយ​មិន​ចំណាយ​លុយ​ខុស​គោលដៅ​សម្រាប់​កូន​អ្នក​ក្រ
  2. ចេះ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ អាន​យក​ចេះ មិន​មែន​អាន​យក​ចប់ អាន​យក​គុណភាព មិន​មែន​អាន​យក​បរិមាណ​សៀវភៅ
  3. ពេល​ស្គាល់​សៀវភៅ​ដែល​ត្រូវ​អាន ចេះ​អាន​យក​ចេះ មិន​ខាត​ពេលវេលា
  4. សម្រាប់​អ្នក​ចង់​រៀន​សរសេរ​សំណេរ​សង្គម នឹង​អាច​យល់​ពី​ចរន្ត​សំណេរ​ខ្លះៗ​មុន​នឹង​ចាប់​សរសេរ​សៀវភៅ​ដោយ​ខ្លួន​ឯង
  5. ស្គាល់​ចរិត​អ្នក​និពន្ធ ដឹង​ចំណេះដឹង​ស្មេរ​តាម​រយៈ​ស្នាដៃ​ដែល​ខ្លួន​បាន​អាន
  6. ចេះ​បន្សុទ្ធ​ចំណេះដឹង​ពី​សំណេរ​តាម​រយៈ​ការ​រៀន​គិត​ពិចារណា
  7. ផល​ចំណេញ​ចុងក្រោយ គឺ​សៀវភៅ​នេះ​អ្នក​អាន​អាច​ទាញ​យក​អាន​ដោយ​មិន​គិត​ថ្លៃ ចំណេញ​លុយ​ជាក់ស្ដែង

បន្ទាប់​ពី​អាន​សៀវភៅ​នេះ​ចប់ អ្នក​ប្រាកដ​ជា​ចេះ​គិតគូរ​ពិចារណា និង​ជ្រើសរើស​ប្រភេទ​សៀវភៅ​ដើម្បី​អាន និង​វិធី​អាន​ដោយ​ត្រឹមត្រូវ​មួយ​សម្រាប់​ខ្លួន​ឯង។

ទាញ​យក​សៀវភៅ៖ http://bit.ly/2mjahfC

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។