ថ្មីៗនេះ មនុស្សប្រមាណ ១៨លាននាក់នៅលើពិភពលោកប្រើប្រាស់កម្មវិធីថ្មីមួយឈ្មោះថា SARAHAH app។ បើតាមគេហទំព័រ the hacker news បានរាយការណ៍ថា កម្មវិធី Sarahah គឺបានលួចយក contact ពីទូរស័ព្ទរបស់អ្នកដោយស្ងាត់ៗ។
កម្មវិធី Sarahah ដែលទើបតែលេចធ្លោក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android ចុះឈ្មោះដើម្បីទទួលសារពីអ្នកដែលប្រើកម្មវិធីនេះដូចគ្នា និងចែករំលែកលើបណ្ដាញសង្គម។
ទោះជាយ៉ាងណា កម្មវិធី Sarahah បានលួចយក contact ពីទូរស័ព្ទរបស់អ្នកដោយស្ងាត់ៗបញ្ជូនទៅកាន់ម៉ាស៊ីនមេដោយគ្មានការជូនដំណឹង។
កម្មវិធីនេះបានធ្វើការប្រមូលលេខទូរស័ព្ទ (phone number) និងអ៊ីមែល (email) ភ្លាមៗពី address book នៅទូរស័ព្ទរបស់អ្នក នៅពេលអ្នកដំឡើងកម្មវិធី Sarahah ដំបូង។
ប្រភព៖ the hacker news