នៅពេលទូរស័ព្ទរបស់អ្នកត្រូវបានកំណត់លេខកូដសម្ងាត់ (passcode) ដើម្បីចាក់សោរួចហើយ នោះមានន័យថា អ្នកត្រូវតែបញ្ចូលលេខកូដសម្ងាត់រាល់ពេល ដើម្បីអាចបើកប្រើប្រាស់ឧបករណ៍របស់អ្នកបាន។
ទោះជាយ៉ាងណា អ្នកក៏អាចកំណត់រយៈពេលនៃការបិទអេក្រង់ទូរស័ព្ទ iPhone ឬ iPad ឬ iPod touch របស់អ្នកក្នុងថេរវេលាណាមួយបានផងដែរ ដូចជាកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០វិនាទី ប្រសិនបើអ្នកមិនបានប្រើប្រាស់ឧបករណ៍របស់អ្នក។
ហេតុអ្វីត្រូវកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិ? ចម្លើយគឺសាមញ្ញទេ។ ការកំណត់របៀបនេះ គឺការពារក្នុងករណីណាមួយដែលអ្នកមិនបានបិទអេក្រង់ឧបករណ៍របស់អ្នក ហើយក្នុងចន្លោះពេលនោះមានអ្នកផ្សេងលួចប្រើឧបករណ៍របស់អ្នក។ ម្យ៉ាងវិញទៀត វាក៏ជួយសន្សំសំចៃថាមពលថ្មឧបករណ៍របស់អ្នកបានមួយកម្រិតថែមទៀតផងដែរ។
របៀបកំណត់រយៈពេលបិទអេក្រង់ដោយស្វ័យប្រវត្តិ
១-ចុចបើកកម្មវិធី Settings app
២-ចុចលើ Display & Brigtness
៣-ចុចលើ Auto-Lock បន្ទាប់មករើសរយៈពេលដែលអ្នកគិតថាសមស្របដែលមានចាប់ពី ៣០វិនាទី រហូតដល់ ៥នាទី
Tech Khmer សូមណែនាំអ្នកឱ្យកំណត់រយៈពេលកាន់តែខ្លីដើម្បីឧបករណ៍របស់អ្នកបិទអេក្រង់ដោយស្វ័យប្រវត្តិ គឺប្រសើរបំផុត៕