TECHKHMER.NET គឺជាសហគមន៍បច្ចេកវិទ្យាអនឡាញដំបូងគេនៅកម្ពុជា ប្រមូលផ្ដុំដោយអ្នកចូលចិត្តចែករំលែក។ យើងមានបេសកកម្មចែករំលែកចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យា វិទ្យាសាស្ត្រ ការបង្កើតថ្មី សន្តិសុខឌីជីថល កុំព្យូទ័រ ទូរស័ព្ទទំនើប និងសន្តិសុខលើបណ្ដាញ ព្រមទាំងគន្លឹះសំខាន់ៗជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ។
ដើម្បីដើរឱ្យទាន់យុគសម័យឧស្សាហកម្ម ៤.០ (Industry 4.0) និងពង្រីកការចែករំលែករបស់យើងឱ្យកាន់តែទូលំទូលាយថែមទៀត យើងត្រូវការអ្នកចូលរួមហាត់ការជាច្រើននាក់ ដើម្បីសរសេរអត្ថបទផ្នែកបច្ចេកវិទ្យាដាក់លើវេបសាយ។
លក្ខខណ្ឌ៖
- ចូលចិត្តស្រាវជ្រាវអំពីបច្ចេកវិទ្យាព័ត៌មាន ឬវិទ្យាសាស្ត្រ
- មានគំនិតច្នៃប្រឌិតលើការបង្កើតប្រធានបទថ្មីៗ
- មានការតាំងចិត្តខ្ពស់ និងអាចសម្រេចការងារតាមកាលកំណត់
- មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ
- ស្មោះត្រង់ ប្រុងប្រយ័ត្នខ្ពស់ និងខិតខំសរសេរអត្ថបទ
- មានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន (Laptop)
- ចេះប្រើប្រាស់ Microsoft Office, Open Office និង Internet
- អាចធ្វើការបានពីគ្រប់ទីកន្លែង និងពេលវេលាណាក៏បាន
- ជានិស្សិតមហាវិទ្យាល័យ (ចាប់ពីឆ្នាំទី១) ឬបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ឬជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យា
- ស្ត្រីត្រូវបានលើកទឹកចិត្ត
ការទទួលខុសត្រូវ៖
- ស្រាវជ្រាវប្រធានបទថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា
- សរសេរអត្ថបទអំពីបច្ចេកវិទ្យាជាភាសាខ្មែរដាក់លើវេបសាយ
- សហការជាមួយក្រុម និងអ្នកហាត់ការផ្សេងទៀត ដើម្បីបង្កើតអត្ថបទដែលមានគុណភាព
អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំខែ
- ប្រាក់ឧបត្ថម្ភបន្ថែមចំពោះអត្ថបទដែលពេញនិយមបំផុតប្រចាំខែ
- វគ្គបណ្ដុះបណ្ដាលអំពីការសរសេរអត្ថបទលើអនឡាញ
- វគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់ CMS និងការបណ្ដុះបណ្ដាលផ្សេងៗទៀត
- មានឈ្មោះជាអ្នកនិពន្ធនៅលើវេបសាយ TECHKHMER.NET
- ទទួលបានលិខិត Recommendation Letter បើចាំបាច់
- ឱកាសក្លាយជាសមាជិកជាមួយក្រុមយើង
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមយើង សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Cover Letter) ជាទម្រង់ PDF មិនឱ្យលើសទំហំ 200KB មកកាន់អ៊ីមែល៖ ។
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
ព័ត៌មានបន្ថែម៖ ទូរស័ព្ទលេខ (+៨៥៥) ៦៩ ៦៨២ ៦៦៦
វេបសាយ៖ https://www.techkhmer.net
ហ្វេសប៊ុកផេក៖ https://www.facebook.com/www.techkhmer.net ៕