ឱកាសការងារស្ម័គ្រចិត្តជាមួយព្រឹត្តិការណ៍បារខែម (Barcamp) មកដល់ទៀតហើយ។ នៅឆ្នាំ២០១៩ នេះ ក្រុមការងាររៀបចំព្រឹត្តិការណ៍បារខែមបាត់ដំបង (Barcamp Batttambang) ត្រូវការរកអ្នកស្ម័គ្រចិត្តមួយចំនួន។
អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងចូលរួមការងារជាមួយក្រុមការងារព្រឹត្តិការណ៍បារខែមបាត់ដំបង នៅឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ពួកគេត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ក្នុងរយៈពេលចាប់ពីខែកក្កដា រហូតដល់ខែសីហា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលនេះ ក្រុមការងារនឹងមានរៀបចំវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំក្រុមជាប្រចាំនៅរាល់ចុងសប្តាហ៍ដែលមានរយៈពេលពី ២ ទៅ ៣ម៉ោង។
លក្ខន្តិកៈ៖
- អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបង
- មានភាពអត់ធ្មត់ក្នុងការងារ ចេះជួយគ្នា ចេះធ្វើការងារជាក្រុម
- អ្នកកំពុងរៀនវិទ្យាល័យ ឬមហាវិទ្យាល័យដែលមានអាយុពី ១៥ ដល់ ២៦ឆ្នាំ
- មានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍
- ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់ក្នុងអំឡុងព្រឹត្តិការណ៍ (ថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១៩ សូមរក្សាសិទ្ធិក្នុងការកែប្រែ)
- ផុតកំណត់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៥ល្ងាច
ព្រឹត្តិការណ៍បារខែម ជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មដោយមានការចូលរួមពីវាគ្មិនជំនាញៗ និងមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិតមកពីបណ្ដាក្រុមហ៊ុននានា នឹងធ្វើបទបង្ហាញ ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ផ្សេងៗដល់អ្នកចូលរួម។
តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/EVeDa6HzgT9gZXKc6
ព័ត៌មានបន្ថែម៖
- លេខទូរស័ព្ទ៖ ០១០ ៣០៧ ៥៧៥
- អ៊ីមែល៖
- វែបសាយ៖ http://www.barcampcambodia.org
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕