Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart) នៅកម្ពុជា បង្កើតកម្មវិធីប្រកួតប្រជែងពីការច្នៃប្រឌិតរចនាដែលមានឈ្មោះថា UI/UX Design Competition នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្មវិធីប្រកួតនេះ បើកឲ្យប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយនឹងផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយប្រសិនបើជាអ្នកត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងកម្មវិធី UI/UX Design Competition នោះអ្នកនឹងទទួលបានសារអ៊ីមែលផ្ញើដោយក្រុមហ៊ុន Smart Axiata ត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមកាលបរិច្ឆេទនៃការប្រកួតប្រជែង បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតទាំងអស់ ត្រូវចូលរួមកម្មវិធីបទបង្ហាញអំពីការប្រកួតនៅថ្ងៃទី៨ ខែវិច្ឆិកា នៅ Raintree Cambodia ជាកំហិត។ បន្ទាប់មក នៅថ្ងៃទី១០ ខែវិច្ឆិកា នៅទីតាំង Raintree ដដែល បេក្ខជននឹងត្រូវជួបគ្នាប្រកួតប្រជែងជាផ្លូវការ។
អានអត្ថបទផ្សេងទៀត៖
- ៥០លានគណនីហ្វេសប៊ុក ត្រូវបានហេគ (hacked)
- របៀបបិទកុំឲ្យ hacker មើលឃើញ IP Address ពេល Call តាម Telegram
- របៀបឆែកមើលថាតើមានគេលួច hacked ចូលគណនីហ្វេសប៊ុកដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ជាមួយកម្មវិធី authy 2fa
តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះ Smart for Cambodia ឲ្យដឹងថា អ្នកឈ្នះជយលាភីនឹងទទួលបាន៖
ជយលាភីលេខ១
- ទទួលបានរង្វាន់ជាលុយសុទ្ធ ១០០០ដុល្លារ
- ប្រើគម្រោង Smart StreamOn 8 រយៈពេលមួយឆ្នាំ
- និងឱកាសការងារនៅក្រុមហ៊ុន Smart
ជយលាភីលេខ២
- លុយសុទ្ធ ៥០០ដុល្លារ
- ប្រើគម្រោង Smart StreamOn 8 រយៈពេលមួយឆ្នាំ
- និងឱកាសការងារនៅក្រុមហ៊ុន Smart
ជយលាភីលេខ៣
- លុយសុទ្ធ ២៥០ដុល្លារ
- ប្រើគម្រោង Smart StreamOn 8 រយៈពេលមួយឆ្នាំ
លោកអ្នកដែលចាប់អារម្មណ៍ចូលរួមប្រកួតប្រជែងកម្មវិធីនេះ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ UI/UX Design Competition នេះ និងភ្ជាប់ជាមួយតំណភ្ជាប់ទៅកាន់កិច្ចការរចនារបស់លោកអ្នកដែលធ្លាប់បានរចនាពីមុនៗផង។
ព័ត៌មានបន្ថែម សូមទាក់ទង៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕