កំពូល​ស្មាតហ្វូន Redmi Note 11 របស់ Xiaomi មាន​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ

1612
Redmi Note 11 ស្មាតហ្វូន​កំពូល​របស់ Xiaomi

ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​កំពូល Xiaomi បាន​រៀបចំ​កម្មវិធី​បើក​បង្ហាញ​វត្តមាន​របស់​ស្មាតហ្វូន​កំពូល​របស់​ខ្លួន គឺ Redmi Note 11 ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​មាន​ការ​ចូលរួម​ដោយ​កីឡាករ​បាល់ទាត់​អាជីព​សង្ហា​ដ៏​ល្បី គឺ​លោក Thierry Chantha Bin ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ស្មាតហ្វូន​នេះ គឺ​មាន​តម្លៃ $199 សម្រាប់​ទំហំ RAM 4GB និង​មេម៉ូរី 64GB និង​ជម្រើស​មួយ​ទៀត RAM 6GB ជាមួយ​មេម៉ូរី​ដល់​ទៅ 128GB តម្លៃ​ត្រឹមតែ $229 ប៉ុណ្ណោះ ពិតជា​តម្លៃ​ដ៏​ពិសេស​ពិតមែន បើ​ធៀប​ទៅ​នឹង​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Xiaomi បាន​ឱ្យ​ដឹង​ថា ម៉ូឌែល Redmi Note 11 នេះ​បំពាក់​នូវ​កាមេរ៉ា AI ដល់​ទៅ ៤​គ្រាប់ ក្នុង​នោះ​មាន​កាមេរ៉ា​គោល​ទំហំ 50MP កាមេរ៉ា ultra-wide 8MP និង​ទំហំ 2MP សម្រាប់​កាមេរ៉ា Macro ក៏ដូចជា​កាមេរ៉ា Depth sensor ផង​ដែរ។ លើស​ពី​នេះ Redmi Note 11 ក៏​បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 13MP ទៀត​ផង។

ចំពោះ​បន្ទះ​ឈីប​វិញ គឺ​ស្មាតហ្វូន​មួយ​នេះ​បាន​ប្រើប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 680 ជា​ប្រភេទ​បន្ទះ​ឈីប​ដែល​មាន​សមត្ថភាព​ខ្លាំង បើ​ប្រៀប​ទៅ​នឹង​ស្មាតហ្វូន​ផ្សេង​ដែល​មាន​តម្លៃ​ប្រហែល​នេះ​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់ Xiaomi ព្រោះ​វា​ជា​បច្ចេកវិទ្យា​ប្រតិបត្តិការ 6mn ដែល​បាន​ធ្វើការ​អភិវឌ្ឍ​ទៅលើ​អាយុកាល​នៃ​ថ្ម​ផង​ដែរ។

ចំណែកឯ​អេក្រង់​វិញ គឺ​មាន​ទំហំ 6.43 អ៊ីញ​កម្រិត 90Hz អាច​មើល និង​អូស​បាន​យ៉ាង​លឿន។ លើស​ពី​នេះ វា​ជា​អេក្រង់​ប្រភេទ FHD+ AMOLED DotDisplay ផលិត​និង​បង្កើន​គុណភាព​ពណ៌​ឱ្យ​មាន​ភាព​ច្បាស់​ត្រជាក់​ភ្នែក ពន្លឺ​អេក្រង់ 1000 nits ដែល​អ្នក​ប្រើប្រាស់​នៅតែ​អាច​អាន​អក្សរ​នៅ​លើ​អេក្រង់​បាន​ច្បាស់ ទោះ​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​ក៏ដោយ។ លើស​ពី​នេះ វា​ក៏​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​ផង​ដែរ។ បើ​និយាយ​ពី​កម្លាំង​សាក​ថ្ម​វិញ Redmi Note 11 មាន​កម្លាំង​សាក 33W Pro fast charging សាក​ថ្ម 5000mAh ពេញ 100% ប្រើ​ពេល​ត្រឹមតែ ១​ម៉ោង​ប៉ុណ្ណោះ ហើយ​ដុំ​សាក​ល្បឿន​លឿន 33W Pro fast charging នេះ​ក៏​មាន​ភ្ជាប់​មក​នៅ​ក្នុង​ប្រអប់​រួចជាស្រេច ដោយ​មិន​ចាំបាច់​ឱ្យ​អតិថិជន​ទាំងអស់​ត្រូវ​ស្វែងរក​ទិញ​ឡើយ។

ចំពោះ​ការ​រចនា​ម៉ូត​វិញ គឺ​ពិតជា​មាន​ភាព​ទាន់សម័យ និង​ទាក់​ភ្នែក​ជាមួយ​នឹង​ជម្រើស​ពណ៌​ដល់​ទៅ ៣ ដូចជា Graphite Gray, Twilight Blue និង Star Blue ដែល​មាន​ទម្ងន់​ត្រឹមតែ 179g តែប៉ុណ្ណោះ។

Redmi Note 11 នឹង​មាន​ដាក់​លក់​នៅ Xiaomi Store, Xiaomi Zone, ដៃគូ​សហការ Online ដែល​មាន​ដូចជា Smile Shop, La Rue, Egets, & L192 ចាប់ពី​ថ្ងៃ​នេះ ព្រមទាំង​ដាក់​លក់​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១៣ តទៅ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​តាមដាន​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Xiaomi Cambodia

អំពី​ក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi បង្កើត​ឡើង​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០១០ ហើយ​វា​ក៏​ស្ថិតនៅ​ក្នុង​បញ្ជី​នៃ​ក្រុមប្រឹក្សាភិបាល​ភាគហ៊ុន​របស់​ហុងកុង ផង​ដែរ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៨ (1810.HK)។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​អ៉ីនធឺណិត​ដែល​មាន​ស្មាតហ្វូន និង Hardware ឆ្លាតវៃ​ដែល​អាច​ធ្វើការ​តភ្ជាប់​ជាមួយ​នឹង​ឧបករណ៍ IoT ជា​ស្នូល​របស់​ខ្លួន។

ជាមួយ​នឹង​ចក្ខុវិស័យ​នៃ​ការ​ក្លាយ​ជា​មិត្តភ័ក្ដិ​ជាមួយ​នឹង​អ្នកប្រើប្រាស់​របស់​ខ្លួន និង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតនៅ​ក្នុង​បេះដូង​របស់​អ្នក​ប្រើប្រាស់​ជាច្រើន​នោះ ក្រុមហ៊ុន Xiaomi ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ផ្តល់​នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​អស្ចារ្យ​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​ផ្ដោត​ទៅលើ​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការ​ប្រើប្រាស់។ ក្រុមហ៊ុន​នេះ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​នូវ​ផលិតផល​ជាច្រើន​ដ៏​អស្ចារ្យ​ជាមួយ​នឹង​តម្លៃ​ដ៏​ល្អ​បំផុត ដែល​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់​គ្នា​រីករាយ​ជាមួយ​នឹង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន តាមរយៈ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ទាំងនេះ។

Xiaomi បច្ចុប្បន្ន​នេះ គឺជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មាតហ្វូន​ធំ​បំផុត​ចំណាត់ថ្នាក់​ទី​៣ នៅ​លើ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ហើយ​ក៏​ជា​ក្រុមហ៊ុន​ដែល​នាំមុខ​គេ​ទៅលើ​ឧបករណ៍ IoT របស់​ពិភពលោក​ផង​ដែរ ជាមួយ​នឹង​ឧបករណ៍​ឆ្លាតវៃ​ច្រើន​ជាង 289.5 លាន (មិន​រាប់​បញ្ចូល​នូវ​ស្មាតហ្វូន និង​កុំព្យូទ័រ​យួរដៃ) ដែល​ធ្វើការ​តភ្ជាប់​គ្នា​នោះ។ ពេលនេះ ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi គឺ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ជាង 90 និង​តំបន់​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក និង​កំពុងតែ​នាំមុខ​គេ​ថែម​ទៀត​នៅ​លើ​ទីផ្សារ។

នៅ​ខែ​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ធ្វើ​ពួក​យើង​បាន​ឈរ​ជើង​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន Fortune Global 5០០ ជា​លើក​ទី​២ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៤២២ ដែល​កើន​ឡើង ៤៦​កន្លែង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។ ពួក​យើង​ក៏​ជាប់​ចំណាត់ថ្នាក់​ទី​៧ ក្នុង​ចំណោម​ក្រុមហ៊ុន​អ៉ឺនធឺណិត​នៅ​ក្នុង​បញ្ជី​ផង​ដែរ។

ក្រុមហ៊ុន Xiaomi គឺជា​ធាតុផ្សំ​នៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន សូម​ចូល​ទៅកាន់​គេហទំព័រ https://blog.mi.com/en/

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។