កម្មវិធីឈែត Telegram គឺជាកម្មវិធីឈែតមួយកំពុងពេញនិយមក្នុងចំណោមកម្មវិធីឈែតជាច្រើនទៀតកម្ពុជា ដោយសារវាងាយស្រួលប្រើ អាចដាក់សមាជិកបានច្រើន និងអាចផ្ញើរូបភាព ព្រមទាំងវីដេអូក្នុងទំហំធំៗផងដែរ។
ជាទូទៅ កម្មវិធីឈែតនេះគឺវាទាញយករូបភាព និងវីដេអូដោយស្វ័យប្រវត្តិនៅពេលភាគីមួយផ្ញើទៅកាន់ភាគីមួយទៀត ឬសមាជិកក្រុមផ្ញើចូលក្នុងក្រុមរបស់ពួកគេ ប្រសិនបើយើងមិនបានកំណត់លក្ខខណ្ឌក្នុងទាញយកទេនោះ។
មូលហេតុនេះហើយដែលធ្វើឱ្យទូរស័ព្ទរបស់ពួកគេឆាប់អស់ទំហំផ្ទុក (storage) និងទាមទារឱ្យពួកគេលុបចោលកម្មវិធី ឬឯកសារមួយចំនួនចេញដើម្បីអាចប្រើប្រាស់ទូរស័ព្ទបន្តទៀត។
ក្រុមការងារ TECH KHMER សូមបង្ហាញពីរបៀបកំណត់ ឬបិទមិនឱ្យកម្មវិធី Telegram ទាញយករូបភាព និងវីដេអូដោយស្វ័យប្រវត្តិដូចខាងក្រោម៖
វិធីកំណត់សម្រាប់ទូរស័ព្ទ Android
ជំហានទី១៖ បើកកម្មវិធី Telegram របស់អ្នក

ជំហានទី២៖ ចុចលើសញ្ញាឆ្នូតបីនៅផ្នែកខាងលើឆ្វេងដៃ

ជំហានទី៣៖ ចុចលើពាក្យ Settings

ជំហានទី៤៖ ចុចលើឃ្លា Data and Storage

ជំហានទី៥៖ នៅខាងក្រោមផ្នែក Automatic media download
- សូមទាញប៊ូតុងត្រង់ When using mobile data ទៅឆ្វេងដៃដូចរូប
- សូមទាញប៊ូតុងត្រង់ When connected on Wi-Fi ទៅឆ្វេងដៃដូចរូប
- សូមទាញប៊ូតុងត្រង់ When roaming ទៅឆ្វេងដៃដូចរូប

វិធីកំណត់សម្រាប់ទូរស័ព្ទ iPhone
ជំហានទី១៖ បើកកម្មវិធី Telegram របស់អ្នក

ជំហានទី២៖ ចុចលើពាក្យ Settings នៅផ្នែកខាងក្រោមស្ដាំដៃ

ជំហានទី៣៖ ចុចលើឃ្លា Data and Storage

ជំហានទី៤៖ នៅខាងក្រោមផ្នែក Automatic media download
- ចុចលើ Using Cellular រួចទាញប៊ូតុង Auto-download media មកឆ្វេង
- ចុចលើ Using Wi-Fi រួចទាញប៊ូតុង Auto-download media មកឆ្វេង

បន្ទាប់ពីអ្នកកំណត់ដូចខាងលើរួចហើយ នោះនៅពេលនរណាម្នាក់ផ្ញើរូបភាព ឬវីដេអូមកអ្នក កម្មវិធី Telegram តម្រូវឱ្យអ្នកចុចទាញយក (download) ដើម្បីអាចមើលរូបភាព ឬវីដេអូនោះបាន៕