ABA មាន​មុខងារ​លាក់​លុយ​ក្នុង​គណនី​ភ្លាមៗ គ្រាន់តែ​ក្រឡាប់​អេក្រង់​ទូរស័ព្ទ​ចុះក្រោម

1454
ABA ចេញ​មុខងារ​លាក់​លុយ​ក្នុង​គណនី​ភ្លាមៗ គ្រាន់តែ​ក្រឡាប់​អេក្រង់​ទូរស័ព្ទ​ចុះក្រោម

ធនាគារ ABA ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ ធនាគារ​ចេញ​នូវ​មុខងារ​ថ្មី​មួយ​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន គឺ​អាច​ឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​លាក់​លុយ​ក្នុង​គណនី ព្រមទាំង​ប្រវត្តិ​ផ្ញើ​លុយ​ចេញចូល​មិន​ឱ្យ​អ្នកដទៃ​ដឹង​ទៀត​ផង។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

មុខងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា «មុខងារ​ទិន្នន័យ​សម្ងាត់» ឬ «Confidential Mode» អាច​ឱ្យ​អតិថិជន​របស់​ធនាគារ ABA ប្រើ​កម្មវិធី​ទូរស័ព្ទ (ABA Apps) ដែល​បាន​បើក​ដំណើរការ​មុខងារ​នេះ អាច​លាក់​ចំនួន​ទឹកប្រាក់​ដែល​មាន​ក្នុង​គណនី និង​ប្រវត្តិ​ផ្ទេរ​ប្រាក់​ចេញចូល​បាន​ដោយ​ងាយ ដោយ​គ្រាន់តែ​ក្រឡាប់​អេក្រង់​ទូរស័ព្ទ​ចុះក្រោម​តែប៉ុណ្ណោះ ហើយ​អ្នក​គ្រាន់តែ​ធ្វើ​ដូចនេះ​ម្ដងទៀត នោះ​ចំនួន​ទឹកប្រាក់ និង​ប្រវត្តិ​ផ្ទេរ​ប្រាក់​របស់​អ្នក​នឹង​ត្រឡប់​មក​ដូច​ដើម​វិញ។

ដើម្បី​កំណត់​មុខងារ​នេះ សូម​អនុវត្ត​ដូច​ខាងក្រោម៖

ករណី​ភាសា​ខ្មែរ

  • => ជំហាន​ទី​១ បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (ABA)
  • => ជំហាន​ទី​២ ចុច​លើ​សញ្ញា​ឆូត​បី (ម៉ឺនុយ​ហាំប៊ឺហ្គឺ) (មើល​រូប​ខាងក្រោម)
  • => ជំហាន​ទី​៣ ចុច​លើ​ពាក្យ «ការកំណត់​ផ្សេងៗ» (មើល​រូប​ខាងក្រោម)
  • => ជំហាន​ទី​៤ ត្រង់​ឃ្លា «មុខងារ​ទិន្នន័យ​សម្ងាត់» សូម​ទាញ​ប៊ូតុង​មូល​ទៅ​ខាង​ស្ដាំ​ដៃ ដើម្បី​បើក​មុខងារ​នេះ (មើល​រូប​ខាងក្រោម)

ករណី​ភាសា​អង់គ្លេស

  • => ជំហាន​ទី​១ បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (ABA)
  • => ជំហាន​ទី​២ ចុច​លើ​សញ្ញា​ឆូត​បី (ម៉ឺនុយ​ហាំប៊ឺហ្គឺ) (មើល​រូប​ខាងក្រោម)
  • => ជំហាន​ទី​៣ ចុច​លើ​ពាក្យ «Settings» (មើល​រូប​ខាងក្រោម)
  • => ជំហាន​ទី​៤ ត្រង់​ឃ្លា «Confidential Mode» សូម​ទាញ​ប៊ូតុង​មូល​ទៅ​ខាង​ស្ដាំ​ដៃ ដើម្បី​បើក​មុខងារ​នេះ (មើល​រូប​ខាងក្រោម)

បន្ទាប់ពី​អនុវត្ត​ដូច​ខាងលើ​រួច នោះ​អ្នក​អាច​ប្រើប្រាស់​មុខងារ​លាក់​លុយ​នេះ​បាន​ហើយ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។