កម្ពុជា​គ្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​នៅ​ឆ្នាំ​២០២១

នេះ​បើ​តាម​ប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (Telecom Regulator of Cambodia) បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៧។

1882
ផ្កាយ​រណប។ រូប​តំណាង
ផ្កាយ​រណប។ រូប​តំណាង

រដ្ឋាភិបាល​កម្ពុជា គ្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​បង្អស់​ទៅ​ក្នុង​គន្លង​ផែនដី​នៅ​ឆ្នាំ​២០២១ ឬ​នៅ​ឆ្នាំ​២០២២ ដោយ​ត្រូវ​ការ​ប្រាក់​វិនិយោគ​ប្រហែល ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (Telecom Regulator of Cambodia) បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៧។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា ថ្លែង​ក្រោយ​ពី​បញ្ចប់​សិក្ខាសាលា​ស្ដីពី​ការ​វាស់​ស្ទង់​តម្រូវការ​ទីផ្សារ​សម្រាប់​សេវាកម្ម​ផ្កាយ​រណប ថា ការ​បង្ហោះ​ផ្កាយ​រណប​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅ​ក្នុង​ស្រុក។

ក្រុមហ៊ុន​ធំៗ​ពីរ គឺ​ក្រុមហ៊ុន​រ៉ូយ៉ាល់​ប្លូ​ស្កាយ (Royal Blue Skiesដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) និង​ក្រុមហ៊ុន​ហ្គ្រីត​វ៉ល អ៊ីនដាស់ស្ទ្រី ខបប៉ូរេសិន (Great Wall Industry Corporation) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​គម្រោង​បង្ហោះ​ផ្កាយ​រណប​នេះ។

លោក អ៊ឹង វុត្ថា បន្ថែម​ថា ផ្កាយ​រណប​ដំបូង​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ដាក់​ទៅ​ក្នុង​តារា​វិថី អាច​មាន​អាយុ​យ៉ាង​ហោច​ណាស់ ១៥​ឆ្នាំ៕

ការ​បង្ហោះ​ផ្កាយ​រណប។ រូប​តំណាង
ការ​បង្ហោះ​ផ្កាយ​រណប។ រូប​តំណាង
កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។