ផ្កាយរណបឈ្មោះ MicroDragon ដែលផលិតដោយវិស្វករវៀតណាម ត្រូវបានបាញ់បង្ហោះទៅកាន់អវកាសដោយជោគជ័យនៅម៉ោង ៩:៥០នាទីព្រឹក (ម៉ោងប្រទេសជប៉ុន) ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីពន្យារពេលបាញ់បង្ហោះមួយថ្ងៃ។
MicroDragon ដែលជាផ្កាយរណបផលិតដោយវិស្វករវៀតណាម ចំនួន ៣៦នាក់ដែលធ្លាប់សិក្សានៅមហាវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ត្រូវបានបាញ់បង្ហោះដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agencey, JAXA) ជាមួយនឹងផ្កាយរណបរបស់ជប៉ុន ចំនួន ៦ ផ្សេងទៀត ដោយប្រើគ្រាប់រ៉ុកកែត Epsilon-4។
ការបាញ់បង្ហោះផ្កាយរណបនេះ គឺធ្វើនៅមជ្ឈមណ្ឌលអវកាសយូជីណូរ៉ា (Uchinoura Space Center) ស្ថិតនៅក្នុងតំបន់ kagoshima Prefecture ដែលមានចម្ងាយប្រមាណ ១ពាន់គីឡូម៉ែត្រពីទីក្រុងតូក្យូ (Tokyo)។
ទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖
អត្ថបទទាក់ទង៖
ផ្កាយរណបវៀតណាម MicroDragon ត្រូវពន្យារពេលបាញ់បង្ហោះ១ថ្ងៃ
ទស្សនាវីដេអូ៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕