ក្រសួងអប់រំ យុវជន និងកីឡា បង្កើតវែបសាយដែលអាចឲ្យសិស្សានុសិស្សថ្នាក់ទី១២ សាកល្បងអនុវត្តការវាស់ស្ទង់សមត្ថភាព និងពង្រឹងសមត្ថភាពលើមុខវិជ្ជាដែលមាននៅលើប្រព័ន្ធនោះដោយខ្លួនឯងបាន។
វិធីងាយៗដើម្បីអាចសាកល្បងសមត្ថភាពលើមុខវិជ្ជាថ្នាក់ទី១២ មុននឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់នោះ សិស្សានុសិស្សទាំងអស់តម្រូវឲ្យចុះឈ្មោះនៅលើវែបសាយជាមុនសិន ដោយបំពេញព័ត៌មានចម្បងមួយចំនួនមានដូចជា នាមត្រកូល នាមខ្លួន ថ្ងៃខែឆ្នាំកំណើត មកពីខេត្ត ឬក្រុងណា សាលាណា ឈ្មោះចូលប្រើប្រាស់ (username) និងពាក្យសម្ងាត់ និងធ្វើតាមការណែនាំនៅលើវែបសាយនោះជាការស្រេច។
បន្ទាប់ពីចុះឈ្មោះបានជោគជ័យហើយ សិស្សានុសិស្សអាចចាប់ផ្ដើម log in ដើម្បីសាកល្បងប្រឡងដោយជ្រើសរើសមុខវិជ្ជាណាមួយដែលចង់ធ្វើតេស្ដ និងជ្រើសរើសការធ្វើតេស្ដ។ លទ្ធផលនៃការធ្វើតេស្ដ នឹងបង្ហាញភ្លាមៗបន្ទាប់សិស្សានុសិស្សបញ្ចប់ការធ្វើតេស្ដ។
អានអត្ថបទផ្សេងទៀត៖
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
- ស.ស.យ.ក ផ្ដល់អហារូបករណ៍ ៥០កន្លែង
- របៀបឆែកមើលថាតើមាន Hackers លួច Hack គណនីហ្វេសប៊ុកយើងដែរឬអត់
ក្រសួងបញ្ជាក់ថា រាល់លំហាត់ និងសំណួរ ដែលដាក់សម្រាប់ឲ្យសិស្សានុសិស្សអនុវត្តនេះ មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ។
នៅឆ្នាំនេះ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយនឹងប្រកាសលទ្ធផលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
តំណភ្ជាប់ទៅកាន់វែបសាយធ្វើតេស្ដ៖ http://bacii.moeys.gov.kh/
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕