ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ប្រកាសឲ្យសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាសញ្ញាបត្របាក់ឌុបគ្រប់សម័យប្រឡងទាំងអស់ អាចទៅទទួលយកសញ្ញាបត្របានហើយ។
សេចក្ដីជូនដំណឹងរបស់ក្រសួង តាមរយៈទំព័រហ្វេសប៊ុក (Facebook) បញ្ជាក់ថា អ្នកប្រឡងជាប់សញ្ញាបត្របាក់ឌុបគ្រប់សម័យប្រឡងទាំងអស់រហូតដល់សម័យប្រឡងឆ្នាំ២០១៧ គឺអាចអញ្ជើញទៅទទួលយកសញ្ញាបត្ររបស់ខ្លួនដោយឥតគិតថ្លៃនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី–ខេត្តសាមី។ មានន័យថា ប្រសិនបើលោកអ្នកប្រឡងនៅភ្នំពេញ គឺត្រូវទៅទទួលយកសញ្ញាបត្រនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប៉ុន្តែប្រសិនបើលោកអ្នកប្រឡងនៅខេត្តស្វាយរៀង អ៊ីចឹងលោកអ្នកត្រូវទៅទទួលយកសញ្ញាបត្រនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។
អានអត្ថបទផ្សេងទៀត៖
- ហ្វេសប៊ុកប្រាប់ពីគន្លឹះឆែកមើលព័ត៌មានក្លែងក្លាយ (Fake News)
- របៀបឆែកមើលថាតើមានគេ hack ចូលគណនីហ្វេសប៊ុករបស់យើងឬអត់
- គណនីហ្វេសប៊ុកត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។