ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសឲ្យសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សញ្ញាបត្របាក់ឌុប) ទាំងអស់ ត្រូវទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ននៅតាមសាលារៀងៗខ្លួនចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីក្រសួងទើបតែចេញលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨ សម្រាប់គ្រប់រាជធានី–ខេត្តរួចរាល់។
នៅឆ្នាំ២០១៨ នេះ បេក្ខជនប្រឡងជាប់បាក់ឌុបទូទាំងប្រទេសមានចំនួន ៧៥ ០៥៩នាក់ ត្រូវជា ៦៦,២១% ច្រើនជាងឆ្នាំ២០១៧ ដែលមានតែ ៦៣,៨៤%។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។
អានអត្ថបទផ្សេងទៀត៖
- វិទ្យាស្ថានរដ្ឋមួយនៅខេត្តសៀមរាប ផ្ដល់អាហារូបករណ៍ ១៨០កន្លែង
- NIPTICT ផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិដល់សិស្សនារី និង ៦០កន្លែងផ្សេងទៀត
- របៀបឆែកមើលគណនីហ្វេសប៊ុក ថាតើមានគេលួច Hack ចូលដែរឬអត់
ទំព័រហ្វេសប៊ុកក្រសួងអប់រំ បានបង្ហាញចំនួនបេក្ខជនជាប់តាមនិទ្ទេសពី A ដល់ E ដូចខាងក្រោម៖
- និទ្ទេស A មានចំនួន ២៩០នាក់
- និទ្ទេស B មានចំនួន ១ ៥៣២នាក់
- និទ្ទេស C មានចំនួន ៤ ៦៣១នាក់
- និទ្ទេស D មានចំនួន ១៣ ៩៩៩នាក់
- និទ្ទេស E មានចំនួន ៥៤ ៦០៧នាក់។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។