BarCamp Svay Rieng នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៩-៣០ មិថុនា នេះ

ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ ស្វាយរៀង ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

1374
ព្រឹត្តិការណ៍​បារខែម​ស្វាយរៀង ២០១៩ (BarCamp Prey Veng)។
ព្រឹត្តិការណ៍​បារខែម​ស្វាយរៀង ២០១៩ (BarCamp Prey Veng)។

ព្រឹត្តិការណ៍​បារខែម​ស្វាយរៀង ២០១៩ (BarCamp Prey Veng) នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ហើយ។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ ស្វាយរៀង ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ប្រធានបទ​សម្រាប់​ព្រឹត្តិការណ៍​បារខែម​ស្វាយរៀង នៅ​ឆ្នាំ​នេះ គឺ “សិក្ខាសាលា​បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព និង​វេទិកា​ការងារ” ដែល​មាន​វាគ្មិន​ប្រមាណ ២៥​រូប​មក​ពី​បណ្ដា​ក្រុមហ៊ុន​នានា​នៅ​រាជធានី​ភ្នំពេញ ធ្វើ​បទបង្ហាញ​ដាច់ដោយឡែក​ពី​គ្នា​ជាង ៣០​ប្រធានបទ។

ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​កម្មវិធី​នេះ ជាពិសេស​អ្នក​រស់នៅ​ក្នុង​ខេត្ត​ស្វាយរៀង ផ្ទាល់​តែ​ម្ដង អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ។ អ្នក​អាច​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ​តាម​អនឡាញ​តាម​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​នៃ​អត្ថបទ​នេះ។

តើ​ព្រឹត្តិការណ៍​បារខែម (BarCamp) ជា​អ្វី?

ព្រឹត្តិការណ៍​បារខែម ជា​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន​ជំនាញៗ និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​រចនា​ច្នៃប្រឌិត​មក​ពី​បណ្ដា​ក្រុមហ៊ុន​នានា នឹង​ធ្វើ​បទបង្ហាញ ព្រម​ទាំង​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ផ្សេងៗ​ដល់​អ្នក​ចូលរួម។

ក្រៅ​ពី​នេះ ព្រឹត្តិការណ៍​ក៏​នឹង​នៅ​មាន​ការ​តាំង​បង្ហាញ​ផលិតផល ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ផង​ដែរ។

តើ​អ្នក​ចូលរួម​កម្មវិធី​នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

  • ទទួល​បាន​ចំណេះដឹង​ថ្មីៗ គំនិត​ថ្មីៗ និង​បាន​ជួប​អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម
  • ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត (អាវ​មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​ទៀត
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ​ទៀត​សម្រាប់​អាជីវកម្ម និង​បណ្ដាញ​ការងារ​ទៅ​ថ្ងៃ​ខាង​មុខ
  • អ្នក​អាច​សិក្សា​រៀន​សូត្រ និង​យក​បទពិសោធន៍​ពី​វាគ្មិន​ដែល​បាន​ចូលរួម​កម្មវិធី
  • អ្នក​នឹង​មាន​ឱកាស​ជួប​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • អ្នក​នឹង​មាន​ឱកាស​រៀនសូត្រ​ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មីៗ។

បារខែម​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត EZECOM ព្រម​ទាំង​រៀបចំ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនវិស័យ​រួម​គ្នា។

តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖ https://barcampsv19.eventbrite.com

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។