ព្រឹត្តិការណ៍បារខែមកំពង់ចាម ២០១៩ (BarCamp Kampong Cham 2019) នឹងត្រូវប្រារព្ធឡើងនៅពាក់កណ្ដាលខែធ្នូ នេះហើយ ក្នុងបរិវេណសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីម៉ោង ៧:០០នាទីព្រឹករហូតដល់ម៉ោង ៥:០០នាទីល្ងាច រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែធ្នូ ២០១៩។
តើប្រិយមិត្តបានចុះឈ្មោះ និងត្រៀមខ្លួនចូលរួមកម្មវិធីចែករំលែកចំណេះដឹងជុំវិញវិស័យបច្ចេកវិទ្យានេះរួចរាល់ហើយឬនៅ? ប្រសិនបើប្រិយមិត្តដែលមានចំណាប់អារម្មណ៍ ជាពិសេសអ្នករស់នៅក្នុងខេត្តកំពង់ចាម តែម្ដង អាចចូលរួមកម្មវិធីបារខែមនេះដោយសេរី និងមិនគិតថ្លៃឡើយ។ ជាងនេះទៀត អ្នកអាចនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយផងដែរ (អាវមានកំណត់) ដោយអ្នកគ្រាន់តែចុះឈ្មោះតាមតំណភ្ជាប់នៅខាងក្រោមអត្ថបទនេះ និងទៅចូលរួមកម្មវិធីបារខែមឱ្យបានមុនគេជាការស្រេច។
តើព្រឹត្តិការណ៍បារខែមកំពង់ចាម ជាអ្វី?
ព្រឹត្តិការណ៍បារខែមកំពង់ចាម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ នៅឆ្នាំនេះ ប្រធានបទដែលកម្មវិធីលើកយកមកពិភាក្សា គឺផ្ដោតលើប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា សហគ្រិនភាព និងវេទិកាការងារ។
ដូចរាល់ឆ្នាំដែរ ព្រឹត្តិការណ៍នេះមានគោលបំណងចែករំលែកចំណេះដឹងជុំវិញវិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ដោយមានវាគ្មិនល្បីៗមកពីតាមបណ្ដាក្រុមហ៊ុននានា ចូលរួមធ្វើបទបង្ហាញ។
ក្រៅពីនេះ នៅមានការតាំងបង្ហាញផលិតផលរបស់ម្ចាស់អាជីវកម្មខ្នាតតូច ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗទៀតផង។
អ្នកចូលរួមនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញអាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងមុខជំនួញផងដែរ។
តើអ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ គំនិតថ្មីៗ និងបានជួបអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម
- លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត (អាវមានកំណត់)
- លោកអ្នកនឹងឱកាសភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀតសម្រាប់អាជីវកម្ម និងបណ្ដាញការងារទៅថ្ងៃខាងមុខ
- លោកអ្នកអាចសិក្សារៀនសូត្រ និងយកបទពិសោធន៍ពីវាគ្មិនដែលបានចូលរួមកម្មវិធី
- លោកអ្នកមានឱកាសជួបអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- លោកអ្នកមានឱកាសរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែមក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មីៗ។
បារខែមកំពង់ចាម ២០១៩ នេះមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទស្មាត (Smart Axiata) ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត EZECOM ព្រមទាំងរៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនវិស័យរួមគ្នា។
តំណភ្ជាប់ចុះឈ្មោះ៖
ព័ត៌មានបន្ថែម៖
- លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
- អ៊ីម៉ែល៖ ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។