អ្នកប្រើប្រាស់ទូរស័ព្ទ iPhone, iPad ឬ iPod touch ប្រាកដជាបារម្ភខ្លាំងនៅពេលបាត់ ឬត្រូវចោរលួច ដោយសារតែអ្នកប្រើប្រាស់មួយចំនួនធំ បានផ្ទុកទិន្នន័យសំខាន់ៗនៅក្នុងទូរស័ព្ទ។ Apple មានកម្មវិធី Find My iPhone ដើម្បីស្វែងរកទូរស័ព្ទ iPhone ឬ iPad ដែលបាត់នោះ។
ករណីអ្នកបានបើក Find My iPhone ឲ្យដំណើរការនៅលើឧបករណ៍ដែលបាត់ ចឹងអ្នកធ្វើតាមការណែនាំខាងក្រោម ដើម្បីស្វែងរកទូរស័ព្ទ ឬរក្សាទិន្នន័យនៅលើទូរស័ព្ទកុំឲ្យអ្នកផ្សេងយកបាន៖
១. Sign in លើ icloud.com/find នៅលើកុំព្យូទ័រ Mac ឬ PC ឬក៏ប្រើទូរស័ព្ទ iPhone, iPad or iPod touch របស់មិត្តភ័ក្ដិក៏បាន។
២. បើក Find My iPhone ហើយជ្រើសរើសទូរស័ព្ទដែលបាត់នោះ ដើម្បីមើលទីតាំងទូរស័ព្ទនៅលើផែនទី។ អ្នកអាចបញ្ជាឲ្យឮសំឡេងរោទ៍ បើសិនជាវានៅជិតអ្នក ឬនៅកន្លែងធ្វើការ ដើម្បីមិត្តរួមការងារដឹងថាទូរស័ព្ទនៅកន្លែងធ្វើការ។
៣. បើក Turn on Lost Mode ដើម្បីចាក់សោទូរស័ព្ទរបស់អ្នក ហើយអ្នកក៏អាចបង្ហាញសារជាលេខទូរស័ព្ទទំនាក់ទំនងមួយផ្សេងទៀតនៅលើអេក្រង់ទូរស័ព្ទដែលបាត់នោះ និងព្យាយាមតាមដានទីតាំងទូរស័ព្ទនោះ។
៤. ដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទកុំឲ្យធ្លាក់លើដៃអ្នកដទៃ ប្រសិនបើវាសំខាន់សម្រាប់អ្នក នោះអ្នកអាចបញ្ជាលុបទិន្នន័យទាំងអស់បានតាមរយៈ Erase your device option។
ចំណាំ៖ ករណីនេះ អ្នកនឹងរកទូរស័ព្ទនោះលែងឃើញតាមរយៈ Find My iPhone ទៀតហើយ សូម្បីតែតាមដានទីតាំងវាលើផែនទី។ លើសពីនេះ បើអ្នកដកទូរស័ព្ទដែលបាត់នោះចេញពីគណនី icloud នោះអ្នកដទៃនឹងអាចប្រើទូរស័ព្ទនោះបាន។
៥. រាយការណ៍ទៅកាន់ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ ដើម្បីឲ្យក្រុមហ៊ុនបិទលេខរបស់អ្នក ជៀសវាងគេយកទៅប្រើផ្ដេសផ្ដាសក្នុងផ្លូវមិនល្អ។
ចុះបើទូរស័ព្ទដែលបាត់នោះត្រូវគេបិទ តើនឹងមានអ្វីកើតឡើង? កុំបារម្ភ នៅពេលដែលទូរស័ព្ទនោះត្រូវគេបើកឲ្យដំណើរការឡើងវិញ នោះ Lost Mode, lock it, or remotely erase it នឹងដំណើរការភ្លាម តែកុំដក (remove) ទូរស័ព្ទនោះចេញពីគណនីឲ្យសោះ។
Find My iPhone មិនដំណើរការ
ករណីអ្នកមិនបានដំណើរការ Find My iPhone នៅលើទូរស័ព្ទដែលបាត់ តើនឹងមានអ្វីកើតឡើង? ករណីនេះ អ្នកមិនអាចប្រើកម្មវិធី Find My iPhone ដើម្បីស្វែងរកវាបានទេ ប៉ុន្តែអ្នកអាចអនុវត្តការណែនាំខាងក្រោមដើម្បីការពារទិន្នន័យរបស់អ្នក៖
១. ប្ដូរលេខសម្ងាត់ Apple ID ដើម្បីកុំឲ្យអ្នកដទៃអាចមើលទិន្នន័យនៅលើ iCloud បាន។
២. ប្ដូរលេខសម្ងាត់សម្រាប់គណនីផ្សេងទៀតដែលអ្នកប្រើនៅលើទូរស័ព្ទដែលបាត់នោះ ដូចជាអ៊ីមែល (Email) ហ្វេសប៊ុក (Facebook) ឬ ថ្វីតធឺ (Twitter) ជាដើម។
៣. រាយការណ៍ទៅក្រុមហ៊ុនទូរស័ព្ទដើម្បីឲ្យក្រុមហ៊ុនបិទការហៅចេញចូល៕