36 C
Phnom Penh
ថ្ងៃ​ព្រហស្បតិ៍ ទី​9 ខែ​ឧសភា ឆ្នាំ​2024

កុំព្យូទ័រ (Computer)

Computer Security

កម្មវិធី​រុករក Internet Explorer

Internet Explorer (IE) មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ថ្មី​មួយ​នៅ​លើ​កម្មវិធី​រុករក​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Microsoft កំពុង​ក្លាយ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​ជួសជុល​បញ្ហា​នេះ​នៅ​ឡើយ។ Internet Explorer (IE) គ្រប់​ជំនាន់​រួម​មាន Internet Explorer 9, Internet Explorer 10 និង Internet Explorer...
កម្មវិធី​រុករក Firefox Version 12.0.1

អាប់ដេត Firefox បន្ទាន់! ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​ហៅ​ថា Zero Day ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​ឈ្មោះ Qihoo 360 ATA រក​ឃើញ​នៅ​ក្នុង​កម្មវិធី​រុករក Firefox...
ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

ធិចខ្មែរ​បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ខ្លះៗ​រួច​ហើយ​នៃ​ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA) នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook Account) នៅ​ក្នុង​អត្ថបទ «របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ»...
Microsoft Patch Tuesday

Update Windows ជា​បន្ទាន់ ព្រោះ Hackers អាច​វាយ​ប្រហារ​ម៉ាស៊ីន​អ្នក​តាម​ចំណុច​ខ្សោយ​ថ្មី

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ៨៨ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ២១ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។ បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា ចំណុច​ខ្សោយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទាំង ២១ ចំណុច​នោះ អនុញ្ញាត​ឱ្យ​អ្នក​វាយ​ប្រហារ​វាយ​លុក​បាន​ដោយ​ជោគជ័យ ហើយ​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) និង​អាច​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​បាន​ទាំងស្រុង បន្ទាប់​មក​ក្រុម​ហេគឃឺ (Hackers) អាច​ធ្វើ​សកម្មភាព​បាន​តាម​អំពើ​ចិត្ត​ទៅ​លើ​ម៉ាស៊ីន​ដែល​រងគ្រោះ ដូចជា​ការ​ដំឡើង​កម្មវិធី បង្កើត​គណនី​អភិបាល​ផ្សេងៗ ការ​បើក ផ្លាស់ប្ដូរ ឬ​លុប​ទិន្នន័យ​ជាដើម។ ហេតុ​ដូច្នេះ ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយ​ប្រហារ​តាម​រយៈ​ចំណុច​ខ្សោយ​ទាំងអស់​នេះ សូម​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows)។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វីនដូ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖ ចូល​ទៅ​កាន់ Windows Settings ចុច​លើ Update...
Windows Update

Microsoft ប្រកាស​ឲ្យ​អ្នក​ប្រើ Windows អាប់ដេត​ដើម្បី​ជួសជុល​ប្រព័ន្ធ​សន្តិសុខ

Microsoft ចេញ​កំណែ​ជួសជុល​ផ្នែក​សន្តិសុខ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ខែ​មីនា កាល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ចំណុច​ងាយ​រងគ្រោះ​សរុប​ចំនួន ៦៤ នៅ​ក្នុង Windows និង​ផលិតផល​ផ្សេង​ទៀត​របស់​ខ្លួន។ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ខ្ពស់ សូម​លោក​អ្នក​ប្រញាប់​ធ្វើ​ការ​អាប់ដេត (ធ្វើ​បច្ចុប្បន្នភាព) Windows របស់​លោក​អ្នក​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​ការ​ជួសជុល​នូវ​សន្តិសុខ​ប្រព័ន្ធ Windows ចុងក្រោយ។ ចំណុច​ងាយ​រងគ្រោះ​ទាំង​នោះ​មាន​ក្នុង Windows, Internet...
កម្មវិធី Chrome

Update Chrome ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​កុំព្យូទ័រ​បាន

Chrome បញ្ចេញ​កំណែ​ជួសជុល (patch) បន្ទាន់​មួយ​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​រុករក Chrome ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ហេគឃឺ (Hackers) ពី​ចម្ងាយ​តាម​រយៈ​ចំណុច​ខ្សោយ​ដែល​ទើប​រក​ឃើញ។ ការ​ចេញ​នូវ​កំណែ​ជួសជុល​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់​នៃ​កម្មវិធី Chrome ទទួល​បាន​របាយការណ៍​នៃ​ភាព​ងាយ​រងគ្រោះ​ដ៏​សំខាន់​មួយ​ពី​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ម្នាក់​របស់​ខ្លួន​កាល​ពី​ចុង​ខែ​កុម្ភៈ ថ្មីៗ​នេះ។ អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុម​អ្នក​វិភាគ​ការ​គំរាមកំហែង​នៃ​ក្រុមហ៊ុន Google លោក Clement Lecigne បាន​រក​ឃើញ​ចំណុច​ខ្សោយ​នៃ​កម្មវិធី Chrome ដែល​ជា​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ហេគឃឺ (Hackers) អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​រហូត​ឈាន​ដល់​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​បាន​ទាំងស្រុង​តែ​ម្ដង។ ភាព​ងាយ​រងគ្រោះ​នេះ ត្រូវ​បាន​គេ​ដាក់​លេខ​សម្គាល់ CVE-2019-5786 ដែល​ប៉ះពាល់​ទៅ​លើ​កម្មវិធី​រុករក Chrome នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​ដូចជា Microsoft...
Adobe

Update ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក

ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ចំនួន​ពីរ ទៅ​កាន់​កំណែ​ចុងក្រោយ ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហេគឃឺ (Hackers)។ កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់...
កម្មវិធី​ផ្ញើ​សារ Telegram នៅ​លើ App Store។

របៀប​បិទ​កុំ​ឲ្យ Hacker ឃើញ IP Address ពេល Call តាម Telegram

កម្មវិធី Telegram ប្រើ​នៅ​លើ​កុំព្យូទ័រ (Desktop version) ត្រូវ​បាន​រក​ឃើញ​ថា​លេច​ធ្លាយ​អាសយដ្ឋាន​អ៊ីនធឺណិត (IP Address) របស់​អ្នក​ប្រើប្រាស់​ទាំង​អាសយដ្ឋាន​ឯកជន...
Public WiFi/Free WiFi

គន្លឹះ ៥​ចំណុច​គួរ​ដឹង ពេល​ប្រើ Public WiFi ឲ្យ​មាន​សុវត្ថិភាព

ប្រាកដ​ណាស់! នៅ​ពេល​ណា​មួយ​នោះ លោក​អ្នក​នឹង​ភ្ជាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​​អ្នក​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព ឬ​អ៊ីនធឺណិត​មិន​គិត​ថ្លៃ ឬ​អ៊ីនធឺណិត​សេធារណៈ (Public WiFi) ដោយសារ​តែ​ភាព​ចាំបាច់​ណា​មួយ​ជាក់​ជា​មិន​ខាន។...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!