ក្រុមហ៊ុន Microsoft ចេញផ្សាយនូវចំណុចខ្សោយចំនួន ៨៨ ដែលក្នុងនោះមានចំណុចខ្សោយចំនួន ២១ ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុតដែលប៉ះពាល់ដល់ផលិតផលរបស់ខ្លួន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
បើតាមការផ្សាយរបស់ក្រុមហ៊ុន Microsoft ឱ្យដឹងថា ចំណុចខ្សោយដែលមានលក្ខណៈធ្ងន់ធ្ងរទាំង ២១ ចំណុចនោះ អនុញ្ញាតឱ្យអ្នកវាយប្រហារវាយលុកបានដោយជោគជ័យ ហើយអាចដំណើរការកូដពីចម្ងាយ (remote code) និងអាចគ្រប់គ្រងទៅលើម៉ាស៊ីនបានទាំងស្រុង បន្ទាប់មកក្រុមហេគឃឺ (Hackers) អាចធ្វើសកម្មភាពបានតាមអំពើចិត្តទៅលើម៉ាស៊ីនដែលរងគ្រោះ ដូចជាការដំឡើងកម្មវិធី បង្កើតគណនីអភិបាលផ្សេងៗ ការបើក ផ្លាស់ប្ដូរ ឬលុបទិន្នន័យជាដើម។
ហេតុដូច្នេះ ដើម្បីការពារម៉ាស៊ីនរបស់អ្នកពីការវាយប្រហារតាមរយៈចំណុចខ្សោយទាំងអស់នេះ សូមប្រញាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការវីនដូរបស់អ្នកជាបន្ទាន់ (Update Windows)។ ដើម្បីធ្វើបច្ចុប្បន្នភាពវីនដូ សូមអនុវត្តដូចខាងក្រោម៖
- ចូលទៅកាន់ Windows Settings
- ចុចលើ Update & Security
- ចុចប៊ូតុង Check for Updates ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងរង់ចាំវាដំណើរការចប់ រួច Restart ម៉ាស៊ីនជាការស្រេច
ផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលរងផលប៉ះពាល់ពីចំណុចខ្សោយទាំងនេះរួមមាន៖
- Adobe Flash Player
- Microsoft Windows
- Internet Explorer
- Microsoft Edge
- Microsoft Office and Microsoft Office Services and Web Apps
- ChakraCore
- Skype for Business and Microsoft Lync
- Microsoft Exchange Server
- Azure
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះ សូមចុច តំណភ្ជាប់ នេះ ដើម្បីអានបន្ថែម។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕