Microsoft ចេញកំណែជួសជុលផ្នែកសន្តិសុខសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់ខែមីនា កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដែលមានចំណុចងាយរងគ្រោះសរុបចំនួន ៦៤ នៅក្នុង Windows និងផលិតផលផ្សេងទៀតរបស់ខ្លួន។
ដើម្បីធ្វើឲ្យប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នកមានសុវត្ថិភាពខ្ពស់ សូមលោកអ្នកប្រញាប់ធ្វើការអាប់ដេត (ធ្វើបច្ចុប្បន្នភាព) Windows របស់លោកអ្នកឥឡូវនេះ ដើម្បីទទួលបានការជួសជុលនូវសន្តិសុខប្រព័ន្ធ Windows ចុងក្រោយ។
ចំណុចងាយរងគ្រោះទាំងនោះមានក្នុង Windows, Internet Explorer, Edge, MS Office, MS Office SharePoint, ChakraCore, Skype (business), និង Visual Studio NuGet ហើយក្រុមហ៊ុនបានបែងចែកកម្រិតនៃភាពងាយរងគ្រោះដូចខាងក្រោម៖
- ១៧ ចំណុចជាភាពងាយរងគ្រោះធ្ងន់ធ្ងរ
- ៤៥ចំណុចជាភាពងាយរងគ្រោះដែលសំខាន់
- ១ចំណុចគឺមធ្យម
- និង ១ចំណុចទៀតមានកម្រិតទាបនៃភាពងាយរងគ្រោះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕