CKCC ផ្ដល់​អាហារូបករណ៍​វគ្គ​ជំនាញ​ព័ត៌មានវិទ្យា​១២៥​កន្លែង

មជ្ឈមណ្ឌល CKCC ប្រកាស​​ផ្ដល់​អាហារូបករណ៍​​វគ្គ​ជំនាញ​ព័ត៌មានវិទ្យា​សម្រាប់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ចាប់​ពី​ឆ្នាំ​ទី​២ ឡើង។

3631
មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាស​ផ្ដល់​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មានវិទ្យា។
មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាស​ផ្ដល់​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មានវិទ្យា។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center, CKCC) ប្រកាស​ផ្ដល់​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មានវិទ្យា ជូន​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា ចំនួន ១២៥​កន្លែង​សម្រាប់ ៥​ជំនាញ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

មជ្ឈមណ្ឌល CKCC ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ឲ្យ​ដឹង​ថា អាហារូបករណ៍​នេះ គឺ​សម្រាប់​តែ​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ចាប់​ពី​ឆ្នាំ​ទី​២ ឡើង​ទៅ​តែ​ប៉ុណ្ណោះ ហើយ​វគ្គ​សិក្សា​នេះ​មាន​រយៈពេល ៩០​ម៉ោង។

មុខវិជ្ជា​នៃ​វគ្គ​សិក្សា​ថ្មី​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជាកូរ៉េ ដែល​នឹង​ផ្ដល់​ជូន​សិស្ស​និស្សិត​មាន​ដូច​ខាង​ក្រោម៖

  1. Android App Development (https://goo.gl/C3L21F)
  2. iOS App Development (https://goo.gl/duvGsK)
  3. Mobile App Development (https://goo.gl/Ddk7jf)
  4. App Development with JAVA (https://goo.gl/qMCv5i)
  5. Web App Development (https://goo.gl/8wivJk)

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដើម្បី​ដាក់​ពាក្យ សូម​ភ្ជាប់​ឯកសារ​ដែល​មាន​ដូច​ខាង​ក្រោម៖

  1. ពាក្យ​ចុះ​ឈ្មោះ (អាច​យក​នៅ​កន្លែង​ផ្ដល់​ព័ត៌មាន​នៃ CKCC)
  2. ប្រតិបត្តិ​ពិន្ទុ​ចុងក្រោយ​គេ
  3. ប្រវត្តិរូប​សង្ខេប (CV) ដែល​ទាក់ទង​នឹង​ការ​សិក្សា និង​បទពិសោធន៍​នានា ឬ​ក៏​អាច​ចុះ​ឈ្មោះ​តាម​អនឡាញ https://goo.gl/forms/qK8otBDwcy9FdRtY2

ថ្ងៃ និង​ម៉ោង​សិក្សា

  • ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង ៥:៣០​នាទី​ល្ងាច:៣០​នាទី​យប់)
  • ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​ពុធ (ម៉ោង ៥:៣០​នាទី​ល្ងាច:៣០​នាទី​យប់)
  • ថ្ងៃ​សៅរ៍ (ម៉ោង ៨:៣០​នាទី​ព្រឹក១១:៣០​នាទី​ព្រឹក និង​ម៉ោង ២:០០​នាទី​រសៀល:០០​នាទី​រសៀល)

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ

  • ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨
  • អ្នក​ដែល​ជាប់​ឈ្មោះ ក្រុម​ការងារ​នៃ CKCC នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​ដើម្បី​ប្រាប់​ពី​ទីកន្លែង និង​ពេលវេលា​នៃ​ការ​សម្ភាស
  • តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖ https://goo.gl/forms/qK8otBDwcy9FdRtY2

ព័ត៌មាន​បន្ថែម សូម​ទាក់ទង CKCC

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

"កម្មវិធី​សិក្សា​វគ្គ​ជំនាញ​ព័ត៌មានវិទ្យា​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។