ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីការបើកទទួលពាក្យប្រឡងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT សម្រាប់ឆ្នាំសិក្សា២០២២ ដើម្បីជាការជំរុញដល់ការបន្តការសិក្សារបស់សិស្សានុសិស្សទាំងក្នុងកម្រិតឧត្តម និងក្រោយឧត្ដមសិក្សា។
MEXT Scholarship គឺជាអាហារូបករណ៍ធំជាងគេក្នុងការសិក្សានៅប្រទេសជប៉ុន។ អាហារូបករណ៍នេះផ្ដល់ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន (Ministry of Education, Culture, Sports, Science and Technology of Japan; MEXT)។
បច្ចុប្បន្ន MEXT ផ្ដល់អាហារូបករណ៍ចំនួន ៤ប្រភេទរួមមាន៖
- Research
- Undergraduate
- College of Technology
- Specialized Training College
បេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យប្រឡង តម្រូវឲ្យផ្ញើរាល់ឯកសារចាំបាច់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទៅកាន់អាសយដ្ឋានណាមួយដូចខាងក្រោម៖
- “ផ្នែកវប្បធម៌ និងព័ត៌មាន” ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ប្រអប់សំបុត្រលេខ២១ អគារលេខ១៩៤ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១
ម៉ោងធ្វើការ៖ ៨ ដល់ ១២ព្រឹក និង ២ ដល់ ៤រសៀល
- សារអេឡិចត្រូនិកទៅកាន់
សម្គាល់៖ ត្រូវបំពេញឈ្មោះពេញរបស់បេក្ខជន និងអក្សរកាត់សម្រាប់កម្រិតណាមួយដែល បេក្ខជនដាក់ពាក្យប្រឡងត្រូវបំពេញជាដាច់ខាតក្នុង “Subject” នៃសារអេឡិចត្រូនិក។
ព័ត៌មានលម្អិត៖
- https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html
- https://www.kh.emb-japan.go.jp/itpr_en/c_000078.html
