វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ផ្ដល់​អាហារូបករណ៍​១០០%​ឆ្នាំ​សិក្សា​២០១៩-២០២០

អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ គឺ​ផ្ដោត​លើ​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ (Software Engineering) និង​ជំនាញ​គ្រប់គ្រង​បដិសណ្ឋាកិច្ច​អន្តរជាតិ (International Leadership Hospitality Management)។

4464
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ផ្ដល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ផ្ដល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% រយៈពេល ៤​ឆ្នាំ ចំនួន ១៥០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ គឺ​ផ្ដោត​លើ​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ (Software Engineering) និង​ជំនាញ​គ្រប់គ្រង​បដិសណ្ឋាកិច្ច​អន្តរជាតិ (International Leadership Hospitality Management) ហើយ​អត្ថប្រយោជន៍​ដែល​សិស្សានុសិស្ស​នឹង​ទទួល​បាន​ពី​អាហារូបករណ៍​នេះ​រួម​មាន​ដូច​ខាង​ក្រោម៖

  • ថ្លៃ​សិក្សា​រយៈពេល ៤​ឆ្នាំ​ពេញ
  • កន្លែង​ស្នាក់នៅ​រួម​គ្នា​ជាមួយ​សិស្ស​ដទៃ​ទៀត
  • អាហារ ៣​ពេល​ក្នុង​មួយ​ថ្ងៃ
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ និង KIT
  • សម្ភារ​សិក្សា

លើស​ពី​នេះ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ នឹង​មាន​ឱកាស​ធ្វើ​ការ​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត​ផង ដូចជា​ប្រទេស​ជប៉ុន និង​សិង្ហបុរី ជាដើម។ វិទ្យាស្ថាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ថា និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាន់​ទី​១ ទទួល​បាន​ឱកាស​ការងារ ១០០% ដែល ៧០% ទទួល​បាន​ការងារ​នៅ​ប្រទេស​ជប៉ុន និង ៣០% ទទួល​បាន​ការងារ​នៅ​កម្ពុជា។

លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​អាហារូបករណ៍៖

  • អាយុ​ចាប់​ពី ១៦​ឆ្នាំ
  • មាន​សុខភាព​ល្អ
  • ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ
  • ការ​ចុះ​ឈ្មោះ​ប្រឡង​តាម​ទំព័រ​ហ្វេសប៊ុក​របស់ KIT
  • ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​សមត្ថភាព (IQ ភាសា​អង់គ្លេស និង​គណិតវិទ្យា)
  • ត្រូវ​ឆ្លង​កាត់​ការ​សម្ភាស​ផ្ទាល់​មាត់ បន្ទាប់​ពី​ប្រឡង​ជាប់​សមត្ថភាព
  • ការ​ចុះ​កិច្ចព្រមព្រៀង​នៃ​អាហារូបករណ៍

ទីកន្លែង​នៃ​ការ​ធ្វើ​តេស្ដ​ប្រឡង​សមត្ថភាព និង​សិក្ខាសាលា​ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ ឆ្នាំ​២០១៩ នេះ នឹង​ប្រព្រឹត្ត​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ស្ថិត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ សូម​ជ្រើសរើស​ពេលវេលា​ណា​មួយ​ក្នុង​ចំណោម​កាលបរិច្ឆេទ​ខាង​ក្រោម និង​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា និង​ការ​ធ្វើ​តេស្ដ​សមត្ថភាព​នតាម​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ផ្ដល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (Kirirom Institute of Technology, KIT) ផ្ដល់​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

កាល​បរិច្ឆេទ​នៃ​សិក្ខាសាលា និង​ការ​ប្រឡង៖

  • ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩
  • ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៩
  • ថ្ងៃ​ទី​៧-១៥-២២ ខែ​កញ្ញា ឆ្នាំ​២០១៩
  • ថ្ងៃ​ទី​៥-១២-១៩-២៦ ខែ​តុលា ឆ្នាំ​២០១៩

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (KIT) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ ស្ថិត​នៅ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ។ បច្ចុប្បន្ន KIT ផ្ដល់​នូវ​ជំនាញ​សិក្សា​ចំនួន​ពីរ គឺ​វិស្វកម្ម​កុំព្យូទ័រ (Software Engineering) និង​ជំនាញ​គ្រប់គ្រង​បដិសណ្ឋាកិច្ច​អន្តរជាតិ (International Leadership Hospitality Management) ដែល​មាន​រួម​បញ្ចូល​នូវ​ជំនាញ​ទំនាក់ទំនង ព្រម​ទាំង​ផ្ដល់​នូវ​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ដល់​សិស្ស​និស្សិត​ផង​ដែរ។

តំណ​ភ្ជាប់​ចុះ​ឈ្មោះ​ប្រឡង និង​សិក្ខាសាលា៖

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។